
លោក ឃឿន សុឡា ហៅ K01 ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលខ្លួនតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបំភ្លឺពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់។
លោក ឃឿន សុឡា ហៅ K01 មានមុខរបរផ្តល់សេវាកម្មលក់អចលនទ្រព្យ និងលក់រថយន្ត បច្ចុប្បន្នស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើយុវជនម្នាក់ ដែលត្រូវបានបញ្ជាឱ្យលុតជង្គង់សុំទោសម្តាយបង្កើតរបស់ខ្លួន បន្ទាប់ពីយុវជនរូបនោះត្រូវបានចោទថា មិនស្តាប់បង្គាប់ម្តាយ ខណៈម្តាយមានបំណងឱ្យកូនទៅស្នាក់នៅ និងធ្វើការនៅកន្លែងរបស់បុគ្គល K01។
ក្រោយហេតុការណ៍នេះ វីដេអូ និងព័ត៌មានពាក់ព័ន្ធត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានប្រតិកម្ម និងការរិះគន់ជាច្រើនពីសាធារណជន ចំពោះសកម្មភាពប្រើអំពើហិង្សារបស់បុគ្គលរូបនេះ។
បន្ទាប់ពីបញ្ចប់ការសាកសួរ សមត្ថកិច្ចបានអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសម្រេចឃាត់ខ្លួនឈ្មោះ ឃឿន សុឡា ហៅ K01 ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕
K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់
រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ
៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង
ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់
22-មិថុនា-2026 - ម៉ោង 02:22:PM
03-មេសា-2026 - ម៉ោង 12:53:PM
25-គុម្ភះ-2026 - ម៉ោង 11:17:AM
19-គុម្ភះ-2026 - ម៉ោង 02:04:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា