សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ

9 ម៉ោងមុន

ដោយ៖ កែវ រតនៈ

មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យបានបឱ្យដឹងថា រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៦ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមាន​ជ័យ ក្រោម​អធិបតីឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។ ពិធីនេះប្រារពធ្វើឡើងនៅសាលប្រាសាទតាមាន់ធំ សាលាខេត្តឧត្តរមានជ័យ ។

លោកស្រី រស់ សុផានីអភិបាលរងខេត្តដែលទើបទទួលបានការតែងតាំងថ្មីសម្រាប់ខេត្តឧត្តរមានជ័យ បាន​ប្តេជ្ញាថាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ, ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយមន្ទីរ-អង្គភាព ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុត សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋា​ភិ​បាល និងបានសម្តែងនូវការអបអរសាទរចំពោះលោកស្រីអភិបាលរងខេត្តថ្មី ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល។

ឯកឧត្តមបានមានប្រសាសន៍ដោយជំរុញឱ្យពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវារដ្ឋបាលឱ្យខិតជិតប្រជាពលរដ្ឋបំផុត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវរួមរស់ រួមគិត រួមធ្វើ ដោយឈរលើគោលការណ៍សមូហភាព ដើម្បីដឹកនាំខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

 រូបភាព៖ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្ពុជាតវ៉ាជំទាស់ ចំពោះសកម្មភាព របស់យោធាថៃ ដែលរំលោភអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស គណៈកម្មការទី៩ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត ក្រសួងការពារជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្ករឱ្យមានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម