![]()
ដោយ៖ កែវរតនៈ
ទីភ្នាក់ងារជាតិ និងមុខរបរ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងទូទាំងប្រទេសទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តសៀមរាប រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នៅក្នុងថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ ។
វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះនឹងត្រូវរៀបចំនៅថ្ងៃទី១២ ខែមិថុនា នៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ និងនៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងបរិវេណសាលាស្រុកជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា “ការរៀបចំវេទិកាការងារនេះឡើងមកគឺដើម្បីជួយលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាននៅក្នុងស្រុក ជាពិសេសេគឺការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជនដែលជាដៃគូរសហការណ៍របស់ក្រសួងការងារដោយផ្ទាល់”។
លោកបានបញ្ជាក់ថា ក្នុងវេទិកាការងារនេះនឹងមានផ្ដល់ជូននូវឱកាសការងារ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩១,៨១៦កន្លែងនៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម។ បន្ថែមពីលើនេះគឺ ការទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕



រូបភាព៖ ក្រសួងការងារ
អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
08-មិថុនា-2026 - ម៉ោង 02:39:PM
08-មិថុនា-2026 - ម៉ោង 01:46:PM
04-មិថុនា-2026 - ម៉ោង 02:16:PM
01-មិថុនា-2026 - ម៉ោង 02:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា