សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

10 ម៉ោងមុន

ដោយ៖ កែវ រតនៈ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

មាត្រាទាំង១៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មនាពេលនេះមាន មាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩។

តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ បានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពរខាងវិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសនឹងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់។

ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាឯកច្ឆន្ទក្នុងសំឡេង ១១៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕

 

 រូបភាព៖​ រដ្ឋសភា

ព័ត៌មានទាក់ទង

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់ នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម