សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍

14 ម៉ោងមុន

 

គិតត្រឹមឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានគាំទ្រ និងសម្របសម្រួល បង្កើត​សហគមន៍​​តំបន់ការពារធម្ម​ជាតិ បានចំនួន ១៩៤ សហគមន៍ ដែលមានសមាជិកសរុបចំនួន ៧៣,២៣៧ គ្រួសារ ចូលរួម​គ្រប់គ្រង​​ព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២,១៧៤ហិកតា។ ការណ៍នេះ ធ្វើឡើងក្នុងគោល​បំណង ដើម្បីលើកទឹកចិត្ត និងសិទ្ធិចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ក្នុងតំបន់ការពារធម្មជាតិ និងកាត់បន្ថយនូវសម្ពា​ធ​នៃការប្រើប្រាស់ធនធានធម្មជាតិ និងផ្តល់នូវ​ការ​បង្កើនជម្រើស សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋាន។

 

បើតាមក្រសួងបរិស្ថាន ក្នុងចំណោមសហគមន៍ទាំងអស់ខាងលើ មានសហគមន៍ចំនួន៥៣ បាន និងកំពុង​ផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ២២,៤១៤ គ្រួសារ កំពុង​​ទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ឃុំ៥៤ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ ការពារធម្មជាតិចំនួន២៣។

 

ក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ខ្លួន​​បានដឹកនាំ សហការជាមួយក្រសួងស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញគាំទ្រដល់ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្បទាទេសចរណ៍ជាមូលដ្ឋាននៅក្នុងទីតាំងរមណីយដ្ឋានសហគមន៍ ដោយ​រួមមាន ​ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត និងអនាម័យ ខ្យូសលម្ហែរ ផ្លូវធ្វើដំណើរក្នុងព្រៃ (Trails) ស្លាកសញ្ញាសម្គាល់ទិស កន្លែងបោះតង់ ផ្ទះស្នាក់ របាំ និងវប្បធម៌សហគមន៍ ដោយរៀប​ចំ​ជា​ផលិត​ផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាព​ក្នុងការគ្រប់​គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ និងភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំង​ការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។

 

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានសហគមន៍ចំនួន៣៨ បាន និងកំពុងដំណើរការផ្តល់​សេវា​កម្ម​ទេសចរណ៍ធម្មជាតិ ដែលបាន​ទាក់​ទាញ​ទេសចរណ៍ជាតិសម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេល៥ខែ មានចំនួន ៣៤២,០២៥នាក់ និងភ្ញៀវអន្តរ​ជាតិ​មានចំនួន ៦,០៦៥នាក់ ដោយបានផ្តល់ចំណូលផ្ទាល់​ពីការ​លក់​សំបុត្រចូលទស្សនាមានចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក ​ដោយមិនទាន់​គិត​ពីសេវាផ្សេង​ទៀត​ដូច​ជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៍ និងការស្នាក់នៅនោះទេ ក្នុងមួយសហគមន៍ និងបង្កើតការងារ​ផ្ទាល់​​បាន​ប្រមា​ណ ៤,៤០០ នាក់៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក ក្រសួងបរិស្ថានបើកយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយកទៅដាំនៅទីសាធារណៈ ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម