ដោយ៖ សំនៀង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវ មិនលើសពី៤៨ម៉ោង ដើម្បីធានាដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម។ នេះបើតាមការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបាន មិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សូម្បីក្រុមឆបោកតាមប្រព័ន្ធអនឡាញ នៅតែសមត្ថកិច្ចអាចបោសសម្អាតបានជាបន្តបន្ទាប់។ ដូច្នេះ ត្រឹមក្មេងទំនើងឱ្យតែមន្ត្រី មានឆន្ទៈមុតមាំ រឿងអ្វីដែលមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងឱ្យដឹងថា រយៈពេល៧ថ្ងៃ ឆ្នាំ
២០២៦ ពោលគឺគិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា កម្លាំងនគរបាលជាតិបានបង្ក្រាបក្មេងទំនើង២១ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះករណីល្បែងស៊ីសងក៏ត្រូវសមត្ថកិច្ចបង្ក្រាបបាន៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។
ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលកម្លាំងនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ បាត់ដំបង និងខេត្តពោធិ៍សាត់៕
កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ
K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់
រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ
៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង
ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
30-មិថុនា-2026 - ម៉ោង 02:50:PM
22-មិថុនា-2026 - ម៉ោង 02:22:PM
03-មេសា-2026 - ម៉ោង 12:53:PM
25-គុម្ភះ-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា