សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សម្តេច ហ៊ុន មាណែត ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត

25-មិថុនា-2024 - ម៉ោង 12:51:PM

អត្តបទ៖ យូ វាសនា

 

យោងតាមការចេញផ្សាយមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បាបអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើសឈ្មោះ ស្រី ស៉ីណា ឱ្យបានត្រឹមត្រូវ និងស្នើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជា។

 

សម្តេចបានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

 

សម្តេចបានបន្តថា ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ សម្តេច ស្នើឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ដែលចេញកាលពីថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២៤    ​អ្នក​​​​នាំពាក្យក្រសួងយុត្តិធម៌ បានពិនិត្យឃើញថា មហាជនមានការចាប់អារម្មណ៍ជាច្រើន ជុំវិញករណី បាញ់ប្រហារ​​ដ៏​​សាហាវ​​មួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ      បណ្តាលឱ្យជន​​រងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ និងរងរបួសចំនួន ២នាក់។  អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា​ ក្នុងសំណុំ រឿងពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាច​​ជាប់​​​​ទោសដាក់ ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ង ឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាម​​មាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាច ជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទ​​​​ប្រើប្រាស់ អាវុធដោយខុសច្បាប់ តាមមាត ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលអាច​​ជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។ ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​​បានសម្រេច​​ដោះ​​​​​លែងឱ្យមា សេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយ​​ផ្អែ​កលើ លទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើ ឃាតកម្ម​​ខាងលើ។

 

ទោះបីជាយ៉ាងណា សម្តេចបានថ្លែងអំណអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេច ស្នើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

យ៉ាងណានៅថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងយុត្តិធម៌នឹងការរៀបចំសន្និសិតសារព័ត៌មានពាក់ព័ន្ធទៅនឹងករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ 

 

ព័ត៌មានទាក់ទង

រយៈពេល ៦ខែ ដើមឆ្នាំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស ចាត់ការសំណុំរឿងបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% សម្តេច ហ៊ុន មាណែត ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជានាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌ រៀនជំនាញវិជ្ជាជីវៈច្បាប់ និងតុលាការ នៅ សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឱកាសខ្ពស់អាចប្រឡងយកវិជ្ជាជីវៈតុលាការពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងទទួលបានសញ្ញាប័ត្រចំនួន ០២ ដែលទទួលស្គាល់ពីក្រសួងអប់រំ និងសាកលវិទ្យាល័យ លីយ៉ុង ៣ ប្រទេសបារាំង! ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (កម្ពុជា) និងសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ៣ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី(បារាំង) ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ នៅត្រង់ចំណុចស្ពានឫស្សីកែវ ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់(អ.ដ.ក.) បានដឹកនាំកិច្ចប្រជុំលើកទី២ ប្រយ័ត្នអត់បានដឹង ចំពោះលោក អ្នកដែលបើកបរម៉ូតូ ម៉ូតូកង់បី រ៉ឺម៉ក និងរថយន្ត ស្ថិតនៅក្នុងស្ថានភាពស្រវឹង នឹងត្រូវពិន័យជាប្រាក់ និងអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម