ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ សម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួនពីររបស់បារាំងគឺ សាកលវិទ្យាល័យ លីយ៉ុង ៣ និងវិទ្យាស្ថានបណ្តុះបណ្តាលសាការី បារំាង។
ក្នុងឱកាសនោះ ឯកឧត្តម ផូវ សំភី នាយកសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ថា និស្សិតដែលចូលរៀនជំនាញជាន់ខ្ពស់ខាងតុលាការនេះ នឹងទទួលបានសញ្ញាបត្រចំនួន ០២ ដោយសញ្ញាបត្រទី០១ បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកតុលាការ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងទី០២សញ្ញាបត្រកម្រិតសាកលវិទ្យាល័យនៅប្រទេសបារំាង គឺ សាកលវិទ្យាល័យ លី យ៉ុង ៣។ ឯកឧត្តម បានបន្តទៀតថា មុខវិជ្ជាដែលរៀនគឺផ្តោតទៅលើទិដ្ឋភាពសំខាន់នៃការអនុវត្តជាក់ស្តែង ហើយផ្តោតទៅលើអ្នកដែលមានគោលដៅចង់ប្រកបរបបវិជ្ជាជីវៈច្បាប់ និងតុលាការ ជាពិសេសដែលអ្នកចង់ធ្វើចៅក្រម ព្រះរាជអាជ្ញា សាការី អាជ្ញាសាលា និងក្រឡាបញ្ជី ឬក៏ចង់ធ្វើជាអ្នកច្បាប់ជំនាញក្នុងវិស័យយុត្តិធម៌ ដោយការបន្ថយមុខវិជ្ជាទូទៅ បង្កើនមុខវិជ្ជាជំនាញលក្ខណៈស៊ីជម្រៅ ហើយនឹងវិធីសាស្ត្រគតិយុត្ត ហើយនឹងគរុកោសល្យដែលត្រូវប្រើប្រាស់សម្រាប់ការបង្រៀនឱ្យមានប្រសិទ្ធិភាព។ មែនទែនទៅ អ្នកដែលទទួលបានសញ្ជាប័ត្រខ្ពស់ពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ នឹងផ្តល់ឱកាសខ្ពស់អាចប្រឡងបានជោគជ័យលើវិជ្ជាជីវៈទាំងបួន (វិជ្ជាជីវៈ ចៅក្រម/ព្រះរាជអាជ្ញា សាការី អាជ្ញាសាលា និងក្រឡាបញ្ជី) នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
សូមទស្សនាវីដេអូបទយកការណ៍ ធ្វើឡើងដោយ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានខ្លឹមសារទាំងស្រុងនៅក្នុងលីងទំព័រហ្វេសប៊ុកដូចខាងក្រោម៖
https://www.facebook.com/share/v/qLbNH5L9dh6y2zS6/?mibextid=WC7FNe
កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ
K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់
រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ
៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង
ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
30-មិថុនា-2026 - ម៉ោង 02:50:PM
22-មិថុនា-2026 - ម៉ោង 02:22:PM
03-មេសា-2026 - ម៉ោង 12:53:PM
25-គុម្ភះ-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា