
ដោយ៖ កែវ រតនៈ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦បានសម្រេចជាឯកច្ឆន្ទ អនុម័តបញ្ចូលសេចក្តីស្នើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ១ រូប ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៀត ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ខាងមុខនេះ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំ របៀបវារៈគន្លឹះដែលត្រូវបានអនុម័តយល់ព្រមបញ្ចូលទៅក្នុងសម័យប្រជុំពេញអង្គរួមមាន៖
សំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ០១ រូប។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ «កិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក » ក្នុងក្របខ័ណ្ឌអាស៊ាន លើ ៣ វិស័យយុទ្ធសាស្ត្រ រួមមាន ក្របខ័ណ្ឌទូទៅអាស៊ាន សម្ភារៈអគារនិងសំណង់ និងប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅវេលាម៉ោង ៨:០០ នាទីព្រឹក ដើម្បីបើកការពិភាក្សា និងបោះឆ្នោតអនុម័តជាផ្លូវការលើរាល់របៀបវារៈយុទ្ធសាស្ត្រសំខាន់ៗខាងលើនេះផងដែរ៕



រូបភាព៖ រដ្ឋសភា
ព្រឹទ្ធសភាកម្ពុជាឆ្លើយតបប្រធានព្រឹទ្ធសភាថៃ«យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» និងអះអាងថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង
កម្ពុជាបន្តបកអាក្រាតសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាក្នុងវេទិការអន្តរជាតិ
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
រដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឱ្យកម្ពុជា–ថៃ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
កម្ពុជាតវ៉ាចំពោះថៃ ជុំវិញការសាងសង់ផ្លូវ និងលេណដ្ឋានយោធាតាមព្រំដែន
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ
ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព
27-សីហា-2026 - ម៉ោង 01:22:PM
26-សីហា-2026 - ម៉ោង 10:43:AM
25-សីហា-2026 - ម៉ោង 12:18:PM
25-សីហា-2026 - ម៉ោង 11:31:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា