ភ្នំពេញ: ប្រសិនបើមិនមានការប្រែប្រួលនោះទេ ប្រាសាទកោះកេរ ហ្នឹងត្រូវបានអង្គការយូណេស្កូរធ្វើការចុះឈ្មោះបញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលគ្រោងប្រព្រឹត្តិទៅនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុនេះដោយការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ខណប្រាសាទដ៍អស្ចារ្យមួយនេះត្រូវបានអាក់ខាន និងពន្យាពេលចុះបញ្ជីកាលពីឆ្នាំ២០២២ ម្ដងរួចមកហើយដោយសារតែវិបត្តិសង្រ្គាមរវាងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែនខណកិច្ចប្រជុំដែលអាក់ខាននេះដោយប្រទេសរុស្សីត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់គណៈកម្មការបេតិកភណ្ឌពិភព លោកដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិការ លោកថ្លែងថាក្នុងនាមជាអ្នកទទួលខុសត្រូវតំណាងប្រទេសកម្ពុជាខណ:ពេលនេះ យើងកំពុង ធ្វើការយ៉ាងសកម្មជាមួយមិត្តភក្តិអន្តរជាតិរបស់យើងដើម្បីកំពុងធ្វើការជំរុញឱ្យមានការគាំទ្រលើការចុះបញ្ជីប្រាសាទកោះកែរហើយយើងនឹងសង្ឃឹម ថានឹងបានចុះបញ្ជីនៅក្នុងពាក់ កណ្ដាលខែកញ្ញា ឆ្នាំ២០២៣នេះជាក់ជាមិនខាននោះទេ ហើយដាក់ប្រាសាទកោះកែរចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកគឺដើម្បីលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍប្រាសាទកោះកែរដែលជាទីក្រុងបូរាណដ្ឋាន កាន់តែល្អប្រសើរបន្តឱ្យកូនចៅជំនាន់ក្រោយ និងដើម្បីឱ្យមានការទទួលស្គាល់លើពិភពលោកឲ្យស្គាល់អំពីប្រវត្តិសាស្រ្ត និងកេរិ៍ឈ្មោះដ៍ល្បីល្បាញរបស់ប្រទេសកម្ពុជា។
ប្រាសាទកោះកេរ ជារមណីយដ្ឋានបុរាណវិទ្យាដាច់ស្រយាលមួយនៅភាគខាងជើងនៃប្រទេសកម្ពុជា ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីខេត្តសៀមរាប និងជារាជធានីបុរាណនៃអាណាចក្រខ្មែរ ត្រូវបានកំណត់ឱ្យចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប្រាសាទកោះកេរត្រូវបានស្នើជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះប្រាសាទនេះមានតម្លៃជាសកល ព្រមទាំងដើម្បីបង្ហាញពីវប្បធម៌ខ្មែរ ហើយក៏នឹងផ្តល់ផលប្រយោជន៍ដល់គោលដៅអភិរក្សប្រាសាទ និងទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកថា នៅឆ្នាំ២០០៤ រដ្ឋាភិបាលបានកំណត់តំបន់ប្រាសាទកោះកេរមានចំនួន៨.១០០ ហិកតា។ ក្រោយមកអ្នកជំនាញអន្តរជាតិ ដែលបានជួយរៀបចំពាក្យសុំបេតិកភណ្ឌបានពិនិត្យមើលសក្តានុពល នៃរមណីយដ្ឋាន បានស្នើសុំឱ្យរដ្ឋាភិបាលចេញក្រឹត្យថ្មី ដោយកំណត់តំបន់ប្រាសាទទំហំ៨.៧០០ ហិកតា។
ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទទាំងពីរនេះ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។ ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។
24-គុម្ភះ-2024 - ម៉ោង 02:23:PM
17-កញ្ជា-2023 - ម៉ោង 06:18:PM
14-កញ្ជា-2023 - ម៉ោង 09:49:AM
08-កញ្ជា-2023 - ម៉ោង 02:34:PM