សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋបាលរាជាធានីភ្នំពេញ នឹងរៀបចំសង្ក្រានវត្តភ្នំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

03-មេសា-2025 - ម៉ោង 10:18:AM

អត្ថបទ៖ វិចិត្រ

ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់ ជាមួយគ្នានេះក៏មានអមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរ។ នេះបើតាមលិខិតជូនដំណឹរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

បើតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដដែរឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ ផ្លូវថ្មើរជើង (Walk Street) រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបសង្ក្រានវត្តភ្នំដូចគ្នានេះដែរ ដែលទាក់ទាញបានអ្នកចូលរួមកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១.៣លាននាក់ ក្នុងរយៈពេល៤ថ្ងៃ៕

 

 

ព័ត៌មានទាក់ទង

សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦ កម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» បានបង្ហាញវប្បធម៌ខ្មែរ លើឆាកអន្តរជាតិឡើងវិញក្នុងប្រទេសជប៉ុនបន្ទាប់ពីអវត្តមាន ៨ ឆ្នាំ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិច​នៃបារាយ​ណ៍​យសោធរតដាក វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ពាក្យពេចន៍កាយវិការ និងសំលៀកបំពាក់មិនសមរម្យក្នុងពិធី បុកល័ក្ត
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម