សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងរៀបចំសង្ក្រានស្ទឹងត្រែងរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ

10-មេសា-2025 - ម៉ោង 11:40:AM

អត្ថបទ៖ វិចិត្រ

ស្ទឹងត្រែងជាខេត្តមួយស្ថិតនៅក្នុងតំបន់ភាគឦសាន­នៃប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណ៣៧៥គីឡូមែត្រពីរាជធានីភ្នំពេញ មានប្រជាពលរដ្ឋសរុប ១៥៩៥៦៥នាក់ ហើយខេត្តភាគឦសានមួយនេះមានការអភិវឌ្ឍមិនចាញ់ខេត្តដទៃផ្សេងទៀតឡើយ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលខេត្តក៏គ្រោងនឹងរៀបចំឱ្យមានពិធីសង្ក្រានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍កម្សាន្តពីគ្រប់ទិសទីដូចទៅនឹងខេត្តដទៃៗទៀតដែរ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា។ ហើយក្នុងនោះក៏នឹងមានការរៀបចំពិធីទទួលទេវតា ពិធីដង្ហែរសង្ក្រាន និងពិធីពូនភ្នំខ្សាច់ និងបង្សុកូលឧទ្ទិសមហាកុសលជូនដល់បុព្វការីជន ព្រមទាំងពិធីស្រង់ព្រះ។

ជាមួយគ្នានេះក្នុងថ្ងៃនីមួយៗចាប់ពីថ្ងៃត្រង់ទៅ នឹងមានការលេងល្បែងប្រជាប្រជាប្រិយចំរុះ ការបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈបុរាណ-ប្រជាប្រិយ ការរាំកម្សាន្តចង្វាក់ប្រពៃណីជាតិ ការទាញព្រ័ត្រមហិមា ការកម្សាន្តភូមិប្រដាល់ធ្លាក់ទឹក-គប់កូនក្រមុំធ្លាក់ទឹក ការកម្សាន្តភូមិ ត្រជាក់ចិត្ត ទស្សនាប្រដាល់គុនខ្មែរ និងការប្រគំតន្ត្រីសម័យចំរុះ រហូតដល់ពេលរាត្រី ព្រមទាំងមានការបាញ់កាំជ្រួច និងបណ្តែតប្រទីបក្នុងពេលរាត្រី នៅផែកំពង់ចម្លងសេកុងផងដែរ។

ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា បានរៀបចំរួចរាល់ហើយ នៅឡើយរង់ចាំតែវត្តមានបងប្អូនទាំងអស់ និងប្រិយមិត្តយុវជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិពីគ្រប់ទិសទី សូមអញ្ជើញមកកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត ទៅតាមតំបន់ និងភូមិនីមួយៗ ដែលបានកំពុងរង់ចាំស្វាគមន៍ ដោយភាតរភាព សាមគ្គីភាព ស្នាមញញឹម ក្រោមម្លប់នៃសន្តិភាព»៕

 

 

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងរៀបចំសង្ក្រានស្ទឹងត្រែងរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលរាជាធានីភ្នំពេញ នឹងរៀបចំសង្ក្រានវត្តភ្នំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងធម្មការ និងសាសនាចេញសេចក្តីណែនាំចំនួន ៥ចំណុច ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យល់ដឹងពីប្រវត្តិនៃការប្រារព្ធពិធីបុណ្យមាឃបូជា ប្រាសាទកោះកេរទទួលជោគជ័យចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោក ចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភលោក ភ្ញាក់ផ្អើល ម៉ូនី វិជ្ជរា បដិសេធមិនទទួលថតខ្សែភាពយន្ដភាគណា ក្រៅពីស្ថានីយទូរទស្សន៍​ PNN លោកជំទាវ ពិតជាស្រស់ស្អាត ពោរពេញដោយគុណតម្លៃ ភាពថ្លៃថ្នូរ ចំណេះដឹងដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះ វណ្ណៈ បរមី ឲ្យនិយមន័យមកុដ ក្រោយប្រកាសខ្លួនចូលប្រឡងកម្មវិធី MISS UNIVERSE 2023
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម