សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យអនុវត្តន៏កម្មវិធីជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ

01-គុម្ភះ-2024 - ម៉ោង 02:58:PM

ប្រទេសកម្ពុជា ទទួលបានសន្ដិភាពពេញលេញ និងស្ថេរភាព អស់រយៈពេល២៦ឆ្នាំ ដោយរួមមានការអភិវឌ្ឍលើកគ្រប់វិស័យដែលជាសមិទ្ធផលដ៏ធំធេង កើតចេញពីការបេ្ដផ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្ដ គោលនយោបាយ និងកម្មវិធីនានាក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល។ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ការរៀបចំកម្មវិធីនេះឡើងដោយឈរលើកទស្សនៈទានគោលចំនួនបួន។ ទី១៖ ការកែប្រែមុខមាត់ខេត្តព្រះសីហនុឲ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើក ឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលផ្ដល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនៅវិធានការជាក់ស្ដែងដែលមានលក្ខណៈបំពេញបន្ថែមប្រកបដោយគុណភាពទៅនិងគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងទី៤៖ បង្កើតល្បឿននៃការធ្វើបដិវត្តកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងខេត្តព្រះសីហនុធ្វើឲ្យមានតម្លៃបន្ថែមខ្ពស់និងមានឧមត្តភាព-ប្រគួតប្រជែងខ្ពស់។

កម្មវិធីពិសេសនេះមានគោលបំណងធុរកិច្ចក្នុងខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៤ ឲ្យកាន់ច្រើននិងមានសន្ទួសលឿនដោយផ្ដោតលើកគម្រោងវិនិយោគឬសកម្មភាពធុរកិច្ចចំនួន៣ប្រភេទ។ រួមមានទី១៖ គម្រោងវិនិយោគ ឬសម្មភាពធុរកិច្ចពាក់ពន្ធ័ និងធគារកំពុងជាប់គាំង និងចាប់ផ្ដើមដំណើរការអនុវត្តន៍ ក្នុងឆ្នាំ២០២៤ ។ ទី២៖ គម្រោងវិនិយោគ ឬសម្មភាពធុរកិច្ចដែលមិនពាក់ពន្ធ័ និងធគារជាប់គាំង និងដំណើរការភ្លាមនៅក្នុងឆ្នាំ២០២៤ និងទី៣៖ការពង្រឹកគម្រោងវិនិយោគឬសកម្មភាពធូរកិច្ចមានស្រាប់ស្រមតាមការវិនិច្ឆយជាក់លាក់។

ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ច តួនាទី សមាសភាព មានដូចជា៖​​​​​ទី១. ក្រុមការងារមានឈ្មោះថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ក្រុមការងារនេះមានភារកិច្ចដឹកនាំ, សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា “ច្រកចេញ ចូលតែមួយ” ដែលមានសិទ្ធិពិនិត្យ សម្រេច និង ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ។ ទី២. ក្រុមការងារត្រូវមានសមាសភាពមកពីក្រសួង និង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬ មានសិទ្ធិសម្រេច ក្នុងនាមប្រធានក្រសួងស្ថាប័ន ។ ទី៣. លេខាធិការដ្ឋានដើរតួនាទីសម្របសម្រួលផ្នែករដ្ឋបាល ទាំងអស់ និង មានការិយាល័យនៅខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ តាមការចាំបាច់ ។ ទី៤. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ ទាំងក្នុងប្រទេស និង ក្រៅប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹង និង ទាក់ទាញការចូលរួមអនុវត្ត ពីកម្លាំងចលករសំខាន់ៗ ។ ទី៥. ក្រុមការងារត្រូវដាក់ចេញកម្មវិធីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ព្រមទាំង អ្នកពាក់ព័ន្ធ ដើម្បីផ្តល់សេវា និង អនុវត្តការងារប្រកប- ដោយគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាព ។ ទី៦. ក្រុមការងារត្រូវធ្វើការតាមដាន និង វាយតម្លៃ ការអនុវត្តកម្មវិធីពិសេសនេះ ដើម្បីដោះស្រាយ បញ្ហាប្រឈម, ដាក់ចេញវិធានការកែតម្រូវវាស់វែងពីការខិតខំប្រឹងប្រែង និង វាយតម្លៃប្រសិទ្ធភាព និង លទ្ធផលនៃការអនុវត្តកម្មវិធីពិសេសនេះ ។ ទី៧. ក្រុមការងារត្រូវរៀបចំរបាយការណ៍ ៣ ខែម្តង ធ្វើរបាយការណ៍វាយតម្លៃការអនុវត្តកម្មវិធីពិសេសនេះជូនរាជរដ្ឋាភិបាល-តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខែធ្នូ ឆ្នាំ ២០២៤ ។

ជារួមកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្ត-ព្រះសីហនុ ឆ្នាំ ២០២៤ ត្រូវបាន គិតគួររៀបចំឡើង ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចជាទូទៅ ក្នុងសកលលោក, តំបន់ និង កម្ពុជា ពុំទាន់មានលក្ខណៈប្រសើរឡើងវិញទាំងស្រុង, ការប្រកួតប្រជែងកាន់តែស្វិតស្វាញ និង ម៉្យាងរាជរដ្ឋាភិបាលមានគម្រូវការចាំបាច់នៅចំពោះមុខ ក្នុងការជ្រើសរើសយកខេត្តព្រះសីហនុ ដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្ម និង ទេសចរណ៍ដែលមានស្រាប់សម្រាប់ បង្កើនសន្ទុះឱ្យកាន់តែហក់ឡើងពិសេសប្រើប្រាស់ឱ្យអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលដែលសម្រេចបានកន្លងមក ។ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ មានភាពទន់ភ្លន់ និង បត់បែនខ្ពស់ ដោយត្រូវបានចាត់ទុកថា “ឯកសារអស់” ដែលអាចនឹងកែសម្រួលបន្ថែមជាយថា ហេតុក្នុងករណីចាំបាច់ ដើម្បីធានាសង្គតិភាព និងការឆ្លើយតបទៅនឹងកាលៈទេសៈចំពោះមុខជាក់ស្តែងទាំងក្នុងប្រទេសតំបន់ និងសកលលោក ។

ទន្ទឹមនេះ ភាពជោគជ័យនៃការអនុវត្តកម្មវិធីពិសេសនេះ នឹង ផ្តល់ជាមូលដ្ឋានដ៏មានសារៈសំខាន់ សម្រាប់ការបន្តរៀបចំរបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គមសេដ្ឋកិច្ច, ជាពិសេស បទពិសោធន៍ល្អៗ និង មេរៀន សម្រាប់ការអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង អភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា៕

 ដោយ៖ ធារ៉ា ស្រីនុត

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យកូន ចៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀនជំនាញដើម្បីទទួលបានការងារល្អប្រសើរ ក្រសួងការងារ ចុះMoUចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា  តំណាងកម្មករនិយោជិតស្នើបន្ថយមកត្រឹម១០ដុល្លារសម្រាប់ឈ្នួលអប្បរមាឆ្នាំ២០២៥ ខណៈភាគីនិយោជកដំឡើង២ដុល្លារ អាម៉េរិកជាប់លំដាប់លេខ១ ជាប្រទេសដែលកម្ពុជានាំចេញទំនិញបានច្រើនជាងគេក្នុងចំណោម២០ប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទីភ្នាក់ងាមុខរបរ និងការងារ ផ្ដល់ឱកាសឲ្យយុវជនស្វែងរកការងារតាមរយៈវេទិកាការងារជាប្រចាំ ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ក្រសួងការងារ ជូនដំណឹងពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉យ & ដាប់បលយូ ហ្គាមេន(Y & W GARMENT CO., LTD.) UNDP អះអាងថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកកចម្រើនឆាប់រហ័សជាងគេលើពិភពក្នុងលោករយៈពេល២ទសវត្សចុងក្រោយ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានប្រឹងប្រែងបង្កើតការវិនិយោគដើម្បីអភិវឌ្ឍប្រទេស តាមរយៈជំនួបផ្សេងៗជាមួយក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស!
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម