សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

UNDP អះអាងថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកកចម្រើនឆាប់រហ័សជាងគេលើពិភពក្នុងលោករយៈពេល២ទសវត្សចុងក្រោយ

10-មិនា-2024 - ម៉ោង 09:12:AM

អត្ថបទ៖ កែវ រតនៈ ០៧

 

ក្នុងកម្ម​វិធី​សម្ពោធ​ជាផ្លូវការ នៃរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ឆ្នាំ២០២៤ ស្ថាបនាអនាគត​យើង៖ ទិសដៅ​ថ្មី​ សម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក របស់គម្រោងអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP )ដែល​​​ប្រា​​រព្ធ​​នៅថ្ងៃទី៧ ខែមីនានេះ លោកស្រី Alissar Chaker អ្នកតំណាងគម្រោងអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP )​​​ប្រចាំ​​កម្ពុជា​​បានមានប្រសាសន៍ថា កម្ពុជារក្សាបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម៧% រហូតដល់មានការរាតត្បាតជម្ងឺ កូវីត-១៩ ហើយដោយសារតែសមិទ្ធកម្មសេដ្ឋកិច្ចបែបនេះ កម្ពុជាសម្រេចបានការកែលម្អគួរឱ្យកត់សម្គាល់នៃ​ការអភិវឌ្ឍ​មនុស្ស​​ចន្លោះ​​ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០២១។ លោកស្រីបានលើកឡើងពីចំណូលជាសរុបប្រចាំឆ្នាំកើនឡើងពី ១ពាន់ដុល្លា​សហរដ្ឋ​​​​អាមេរិក​ក្នុងមួយឆ្នាំ រហូតដល់៤ពាន់ដុល្លាសហរដ្ឋអាមេរិក។ ជាមួយនឹងភាពល្អប្រសើរផ្នែកចំណូល ស្ថានភាព​​សុខភាព ការអប់រំ សន្ទស្សន៍ការអភិវឌ្ឍមនុស្សរបស់កម្ពុជា បានកើនឡើង៥៦,៩% ពោលគឺធ្វើឱ្យប្រទេសកម្ពុជាស្ថិត​ក្នុងចំណាត់ថ្នាក់​​ទី​​១៤៦​ក្នុង​​ចំណោមប្រទេស១៩១ ក្នុងឆ្នាំ២០២៣។

 

យោងតាមរបាយការណ៍របស់ UNDP បានឱ្យដឹងថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានថយចុះពី៣៦,៧%​នៅឆ្នាំ២០១៤ មកត្រឹម១៦,៦%នៅឆ្នាំ២០២៣ ដែលនេះមានន័យថា ចំនួនប្រជាពលរដ្ឋក្រីក្របានកាត់បន្ថយ​ពាក់កណ្ដាលពី៥,៦លាន​នាក់ មកត្រឹម ២,៨លាននាក់ក្នុងរយៈពេលត្រឹមតែ៧ឆ្នាំកន្លះប៉ុណ្ណោះ។

 

ការបង្ហាញរបស់ការណ៍របស់ UNDPនេះ ខណៈដែលផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របពេលដែលបច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោក ចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលប្រែមុខមាត់ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ មកជាប្រទេសមានកំណើនសេដ្ឋកិច្ចឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំ២០២៣៕

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យកូន ចៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀនជំនាញដើម្បីទទួលបានការងារល្អប្រសើរ ក្រសួងការងារ ចុះMoUចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា  តំណាងកម្មករនិយោជិតស្នើបន្ថយមកត្រឹម១០ដុល្លារសម្រាប់ឈ្នួលអប្បរមាឆ្នាំ២០២៥ ខណៈភាគីនិយោជកដំឡើង២ដុល្លារ អាម៉េរិកជាប់លំដាប់លេខ១ ជាប្រទេសដែលកម្ពុជានាំចេញទំនិញបានច្រើនជាងគេក្នុងចំណោម២០ប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទីភ្នាក់ងាមុខរបរ និងការងារ ផ្ដល់ឱកាសឲ្យយុវជនស្វែងរកការងារតាមរយៈវេទិកាការងារជាប្រចាំ ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ក្រសួងការងារ ជូនដំណឹងពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉យ & ដាប់បលយូ ហ្គាមេន(Y & W GARMENT CO., LTD.) UNDP អះអាងថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកកចម្រើនឆាប់រហ័សជាងគេលើពិភពក្នុងលោករយៈពេល២ទសវត្សចុងក្រោយ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានប្រឹងប្រែងបង្កើតការវិនិយោគដើម្បីអភិវឌ្ឍប្រទេស តាមរយៈជំនួបផ្សេងៗជាមួយក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស!
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម