សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារ ចុះMoUចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា

05-វិច្ឆិកា-2024 - ម៉ោង 11:39:AM

អត្ថបទ៖ សហការ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា ដែលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃកាណាឌីយ៉ាគ្រុប។

អនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ នាព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ៣. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ។

ឯកឧត្តម ហេង សួរ បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកកម្លាំងពលកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់កម្មករនិយោជិត និងសហគ្រិនកម្ពុជា។ ជាពិសេស ការសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ដោយផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៣ គឺការបណ្តុះបណ្តាលជំនាញ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការទទួលបានការថែទាំសុខភាព។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ ក្រុមហ៊ុន OCIC និងធនាគារ កាណាឌីយ៉ា គឺឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបម្រើដល់សហគមន៍តាមរយៈការចូលរួមលើកកម្ពស់សុខភាពសាធារណៈ រួមទាំងការបំពាក់បំប៉នទាំងជំនាញរឹង និងជំនាញទន់ដល់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាក់ស្តែង អនុស្សរណៈនៃការយោគយល់ទាំង៣នេះ គឺជាឧទាហរណ៍មួយ ដែលស្តែងបញ្ជាក់ពីរបៀបដែលរដ្ឋ និងឯកជនអាចធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍រួមយូរអង្វែងសម្រាប់ជាតិ និងប្រជាជនសម្រេចបាននូវគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR)៕

រូបភាព៖ ក្រសួងការងារ 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យកូន ចៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀនជំនាញដើម្បីទទួលបានការងារល្អប្រសើរ ក្រសួងការងារ ចុះMoUចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា  តំណាងកម្មករនិយោជិតស្នើបន្ថយមកត្រឹម១០ដុល្លារសម្រាប់ឈ្នួលអប្បរមាឆ្នាំ២០២៥ ខណៈភាគីនិយោជកដំឡើង២ដុល្លារ អាម៉េរិកជាប់លំដាប់លេខ១ ជាប្រទេសដែលកម្ពុជានាំចេញទំនិញបានច្រើនជាងគេក្នុងចំណោម២០ប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទីភ្នាក់ងាមុខរបរ និងការងារ ផ្ដល់ឱកាសឲ្យយុវជនស្វែងរកការងារតាមរយៈវេទិកាការងារជាប្រចាំ ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ក្រសួងការងារ ជូនដំណឹងពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉យ & ដាប់បលយូ ហ្គាមេន(Y & W GARMENT CO., LTD.) UNDP អះអាងថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកកចម្រើនឆាប់រហ័សជាងគេលើពិភពក្នុងលោករយៈពេល២ទសវត្សចុងក្រោយ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានប្រឹងប្រែងបង្កើតការវិនិយោគដើម្បីអភិវឌ្ឍប្រទេស តាមរយៈជំនួបផ្សេងៗជាមួយក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស!
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម