សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សម្ដេចបវរធិបតី ប្រកាសដាក់ឲ្យអនុវត្តន៏កម្មវិធីជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ

31-មករា-2024 - ម៉ោង 02:43:PM

ធារ៉ា ស្រីនុត៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងកម្មវិធីត្រូវបានរៀបចំឡើងដោយឈរលើកទស្សនៈវិទានគោលចំនួនបួន ទី១៖ ការកែប្រែមុខមាត់ខេត្តព្រះសីហនុឲ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលផ្ដល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនៅវិធានការជាក់ស្ដែងដែលមានលក្ខណៈបំពេញបន្ថែមប្រកបដោយគុណភាពទៅនិងគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងទី៤៖ បង្កើតល្បឿននៃការធ្វើបដិវត្តកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងខេត្តព្រះសីហនុធ្វើឲ្យមានតម្លៃបន្ថែមខ្ពស់និងមានឧមត្តភាពប្រគួតប្រជែង។ កម្មវិធីពិសេសនេះមានគោលបំណងក្នុងការវិនិយោគធុរកិច្ចក្នុងខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៤ ឲ្យកាន់ច្រើនឲ្យមានសន្ទុះលឿនដោយផ្ដោតលើគម្រោងវិនិយោគ ឬសកម្មភាពវិនិយោគធុរកិច្ចចំនួន៣ប្រភេទ រួមមានទី១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ពន្ធ័ និងធនាគារកំពុងជាប់គាំង និងចាប់ផ្ដើមដំណើរការអនុវត្តក្នុងឆ្នាំ២០២៤ ទី២៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមិនពាក់ពន្ធ័ និងធនាគារជាប់គាំង ប៉ុន្ដែនឹងដំណើរការភ្លាមនៅក្នុងឆ្នាំ២០២៤ នេះផងដែរ និងទី៣៖ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានស្រាប់ស្រមតាមការវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០២៤ ដើម្បីគោលដៅនេះ។ កម្មវិធីពិសេសវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤បានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្ត សកម្មភាពនៃការវិនិយោគ និងធុរកិច្ចនៅក្នុងខេត្តព្រះសីហនុ។

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យកូន ចៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀនជំនាញដើម្បីទទួលបានការងារល្អប្រសើរ ក្រសួងការងារ ចុះMoUចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា  តំណាងកម្មករនិយោជិតស្នើបន្ថយមកត្រឹម១០ដុល្លារសម្រាប់ឈ្នួលអប្បរមាឆ្នាំ២០២៥ ខណៈភាគីនិយោជកដំឡើង២ដុល្លារ អាម៉េរិកជាប់លំដាប់លេខ១ ជាប្រទេសដែលកម្ពុជានាំចេញទំនិញបានច្រើនជាងគេក្នុងចំណោម២០ប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទីភ្នាក់ងាមុខរបរ និងការងារ ផ្ដល់ឱកាសឲ្យយុវជនស្វែងរកការងារតាមរយៈវេទិកាការងារជាប្រចាំ ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ក្រសួងការងារ ជូនដំណឹងពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉យ & ដាប់បលយូ ហ្គាមេន(Y & W GARMENT CO., LTD.) UNDP អះអាងថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកកចម្រើនឆាប់រហ័សជាងគេលើពិភពក្នុងលោករយៈពេល២ទសវត្សចុងក្រោយ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានប្រឹងប្រែងបង្កើតការវិនិយោគដើម្បីអភិវឌ្ឍប្រទេស តាមរយៈជំនួបផ្សេងៗជាមួយក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស!
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម