ក្នុងអំឡុងពេលនៃការកើតជំងឺកូវិដ១៩ មានការកើនឡើងកាន់តែច្រើននៃសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) នៅប្រទេសទាំងអស់នៃពិភពលោក។ជំងឺកូវីដ-១៩ បានផ្លាស់ប្ដូររបៀបដែលយើងធ្វើធុរកិច្ច ហើយបច្ចុប្បន្ននេះ ប្រជាជនមានឆន្ទៈក្នុងការផ្សារភ្ជាប់ជាមួយប្រតិបត្តិការឌីជីថលច្រើនជាងពេលណាទាំងអស់។
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើពាណិជ្ជកម្មឌីជីថលបានពង្រីកគម្លាតនៃឧបករណ៍ឌីជីថល រវាងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយកំពុងរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានគោលបំណងមួយក្នុងចំណោមគោលបំណងនានាផ្តោតទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់បច្ចេកវិទ្យា និងនវានុវត្តន៍។
នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ១ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចទៅលើ
ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ដែលជាអនុប្រធាន និង សមាជិក រួមទាំងថ្នាក់ដឹកនាំដែលជាតំណាងមកពីក្រសួង ស្ថាប័ន ដែលជាសមាជិក្រុម ប្រឹក្សាជាតិគាំពារសង្គមផងដែរ ។
យ៉ាងណាមិញចំពោះ “សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវិត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង“សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ គាំពារសង្គម” អង្គប្រជុំទាំងមូលបានពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ក៏ដូចជាកែសម្រួល ខ្លឹមសារមួយចំនួន ដើម្បីឱ្យក្លាយជាផែនការដ៏រឹងមាំ ក៏ដូចជាឧបករណ៍គតិយុត្តពេញលេញក្នុងការឈានទៅអនុវត្តការងារបរិវត្តកម្មឌីជីថល និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ។
យោងតាម ព្រះរាជក្រមលេខ៖ នស/រកម/០៣២១/០០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការប្រកាសអោយប្រើច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនេះមាន៦ជំពូក និង១៨មាត្រា មានគោលបំណងសំដៅការពារអាយុជិវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយអោយបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
មិនត្រឹមតែប៉ុណ្ណោះ អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍ស្តីពីការតាមដានវឌ្ឍនភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការវិនិយោគ និងវឌ្ឍនភាពនៃការ អនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ដោយក្នុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភា ចារ្យ ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះដំណើរការអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ដែលក្រុមប្រឹក្សាជាតិគាំពារសង្គមបានដាក់ចេញនាពេលកន្លងមក និងបានផ្តល់ការណែនាំឱ្យពិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការវាយតម្លៃកម្មវិធីជំនួយសង្គមពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន ក្នុងរបាយការណ៍ផងដែរ ដើម្បីឱ្យ របាយការណ៍នេះកាន់តែមានភាពពេញលេញ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបាន កោតសរសើរក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមការងារ បច្ចេកទេសពាក់ព័ន្ធដែលបានខិតខំរៀបចំនូវសេចក្តីព្រាង ក៏ដូចជារបាយការណ៍ដែល មានសារៈសំខាន់ទាំងនេះ ដើម្បីចូលរួមបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែ រឹងមាំមួយជំហានទៀត៕
ដោយ ៖ អ៊ន អៀងមួយ
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM