
អត្ថបទ៖ វិចិត្រ
រដ្ឋបាលខេត្តក្រចេះ នឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន៧ នៃឃុំសំបូរ ស្រុកសំបូរ ចាប់ពីថ្ងៃទី៤ ខែកញ្ញាស្អែកនេះតទៅ។ ភូមិទាំង៧នោះរួមមាន ភូមិសំបូរ ភូមិកែងប្រាសាទ ភូមិដូនមាស ភូមិកោះរាល ភូមិស្រែខឿន ភូមិចារថ្កោល និងភូមិសំរោង។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
ក្នុងនោះរដ្ឋបាលខេត្តក៏បានជូនដំណឹងអំពីការធ្វើមោឃភាពចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកនៅក្នុងតំបន់នេះ ចាប់ពីថ្ងៃប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីនេះតទៅ។
នៅក្នុងសេចក្តីជូនដំណឹងខាងលើនេះដែរ រដ្ឋបាលខេត្តក្រចេះ សូមឱ្យម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក សូមឱ្យយកបណ្ណទាំងអស់នោះមកប្រគល់ឱ្យមន្ត្រី រដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ដែលនឹងត្រូវប្រគល់ជូនដោយ មន្ត្រីរដ្ឋបាលសុរិយោដី នៅស្នាក់ការរបស់ក្រុមការងារ (ចំណុចភូមិចាម មាត់ទន្លេ) ស្ថិតនៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬដាក់ធានា ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ រដ្ឋបាលខេត្តក៏បានស្នើឱ្យយកបណ្ណទាំងអស់នោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់ពួកគេ៕

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ
ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ខ្នងក្រពើលិច ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈានដល់ផ្លូវប្រសព្វ
រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង
រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស
21-វិច្ឆិកា-2025 - ម៉ោង 11:05:AM
12-វិច្ឆិកា-2025 - ម៉ោង 02:03:PM
31-តុលា-2025 - ម៉ោង 10:21:AM
29-តុលា-2025 - ម៉ោង 01:26:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា