សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តក្រចេះ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំថ្មី ស្រុកចិត្របុរី

04-មេសា-2025 - ម៉ោង 12:08:PM

អត្ថបទ៖ វិចិត្រ

រដ្ឋបាលខេត្តក្រចេះនឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងនៅបរិវេណវត្តនវភូមិការាម (ហៅដូនត្រី)។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី១ ខែមេសា ដែលបៃតងប៉ុស្តិ៍ទើបទទួលបាននៅថ្ងៃនេះ។

នៅក្នុងលិខិតជូនដំណឹង បានប្រាប់ដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតក្នុងភូមិវាលសំបូរ ភូមិត្នោត ភូមិក្រសាំង ភូមិមានជ័យ ភូមិខ្មោច ភូមិច្រណោល ភូមិថ្មី ភូមិស្វាយជ្រុំ ភូមិប្អៀរ ភូមិចំរើន ភូមិ១០៥ និងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ឲ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យក្នុងភូមិវាលសំបូរ ភូមិត្នោត ភូមិក្រសាំង ភូមិមានជ័យ ភូមិខ្មោច ភូមិច្រណោល ភូមិថ្មី ភូមិស្វាយជ្រុំ ភូមិ បៀរ ភូមិចំរើន ភូមិ១០៥ និងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណវត្ត នវភូមិការាម ហៅវត្តដូនត្រី ស្ថិតនៅភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរជាតិដោះស្រាយដីធ្លី និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាលទ្ធផល នៅក្នុងកិច្ចប្រជុំនោះបានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំង ដីរដ្ឋនិងដីឯកជន ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ដូចជា ជំរុញបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំងដីរដ្ឋ និងដឹឯកជន ដែលនៅសេសសល់ ស្នើសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ចំនួន ១១ករណី ដើម្បីធ្វើ អនុប្បយោគ និងប្រទានកម្ម បន្តពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋដែលបានរស់នៅ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ករណីប្រជាពលរដ្ឋចំនួន ៧គ្រួសារ ស្នើសុំគោលការណ៍កាត់ផ្ទៃដីទំហំ ៤,១៤ហិកតា មានទីតាំងស្ថិត នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងជំរុញការដោះស្រាយវិវាទដែលនៅសេសសល់ទាំង ១៣ករណី៕

ព័ត៌មានទាក់ទង

ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ   រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន០៧ភូមិ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម