សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាសហគមន៍នៅក្នុងស្រុកអង្គរធំសហការគ្នារៀបចំពិធីបុណ្យពូជ

29-មិនា-2025 - ម៉ោង 09:18:AM

អត្ថបទ៖សំនៀង

ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ប្រជាសហគមន៍ចំនួន៣ រួមមាន សហគមន៍អង្គរធំ សហគមន៍ដូនឪ និងសហគមន៍ត្រពាំងស្វាយ បានសហការគ្នារៀបចំពិធីបុណ្យពូជ ក្រោមមូលបទ«យើងរួមគ្នាគាំទ្រ ថែរក្សា និងអភិរក្សគ្រាប់ពូជបុរាណ» ដែលកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលា បឋមសិក្សាដូនឪ ស្ថិតនៅក្នុងភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

លោក លឹម ប៉ូលី ជាតំណាងសហគមន៍ដូនឪ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យនេះគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីបណ្ដារសមាជិកសហគមន៍នៅក្នុងខេត្តផ្សេងៗមកចូលរួម ហើយក្នុងឆ្នាំនេះក៏ដូចគ្នា គឺមានបណ្ដាញសហគមន៍មកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន មណ្ឌលគិរី រតនៈគិរី ខេត្តកំពង់ឆ្នាំង និងបណ្ដាញសហគមន៍នៅក្នុងខេត្តសៀមរាបនេះផងដែរ។ លោកបានបន្តថា ការរៀបចំពិធីបុណ្យពូជនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ជាធរស្រុកអង្គរធំ បណ្ដាអង្គការដៃគូអភិវឌ្ឍ សមាជិកសហគមន៍ និងប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំ។ ហើយកម្មវិធីបុណ្យនេះរៀបចំធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣គឺ ទី១. ចូលរួមបន្តថែរក្សា និងស្ដារពូជស្រូវ ដំណាំក្នុងស្រុក ទី២. ផ្លាស់ប្ដូរ និងចែករំលែកគ្រាប់ពូជ ផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង បច្ចេកទេសក្នុងការធ្វើស្រែចម្ការ និងកសិកម្មតាមបែបក្សេត្របរិស្ថាន ឬកសិកម្មតាមបែបធម្មជាតិពីកសិករ ទៅកសិករ និងទី៣. ចូលរួមស្ដារសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ការលើកទឹកចិត្ត កាត់បន្ថយការចំណាយទៅលើធាតុចូលកសិកម្ម ជាពិសេសសារធាតុគីមី។

អ្នកស្រី សៅ លីនដា ជាសមាជិកសហគមន៍អង្គរធំ បានប្រាប់ផងដែរថា គ្រាប់ពូជដែលប្រមូលមកពីបណ្ដាសហគមន៍ យកមករៀបចំក្នុងពិធីបុណ្យនេះមានដូចជា ស្រូវសែនក្រអូប ផ្ការំដួល ដូងបុរាណ គុយ រំដួល រាជប្រឹក្ស ក្រវ៉ាន់ ស្វាយខ្ទិះ ស្វាយខុសរដូវ រំដេង ត្នោត ផ្អាវ និងដើមឈើព្រៃ និងឈើហូបផ្លែជាច្រើនមុខទៀត ដើម្បីចែកគ្នាយកទៅដាំដុះ៕

ព័ត៌មានទាក់ទង

ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ   រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន០៧ភូមិ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម