អត្ថបទ៖ កែវ រតនៈ
យោងតាមរដ្ឋបាលខេត្តកំពង់ធំឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានលើកឡើងដូចនេះនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារថ្នាក់ខេត្ត/ស្រុក ព្រមទាំងកម្លាំងជំនាញ បានចុះពិនិត្យទីតាំងដីដែលជនខិលខូច ធ្វើស្រែប្រាំង មានប្រហែល២.០០០ហិចតា ដែលស្ថិតនៅដីព្រៃលិចទឹក នៅចំណុចអាខ្វក់តូច និងអាខ្វក់ធំ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលធ្វើស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕
រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ
16-ឧសភា-2025 - ម៉ោង 02:16:PM
12-ឧសភា-2025 - ម៉ោង 12:45:PM
06-ឧសភា-2025 - ម៉ោង 01:36:PM
30-មេសា-2025 - ម៉ោង 10:11:AM