សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងពាក់ព័ន្ធបើកកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីនៅខេត្តក្រចេះ

21-មិនា-2025 - ម៉ោង 07:51:PM

 

អត្ថបទៈ កែវ​ រតនៈ

កិច្ចប្រជុំដែលធ្វើឡើងនៅរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥មានភាគីពាក់ព័ន្ធដែលមានដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តក្រចេះគ្រប់លំដាប់ថ្នាក់​ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា កិច្ចប្រជុំនេះគឺជាឱកាសមួយដែលភាគីទាំងអស់រួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តក្រចេះ និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលខាងមុខ។ ឯកឧត្តមក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមរកដំណោះស្រាយឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានប្រើយន្តការដោយបានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានអភិបាលរងខេត្តចំនួន ១រូប ជាប្រធានក្រុមការងារ និងមានការចូលរួមពីសមាសភាពមន្ទីរ-អង្គភាពពាក់ព័ន្ធ ដូចជារដ្ឋបាលក្រុង ស្រុក ដើម្បីដោះស្រាយវិវាទដីធ្លីនេះ។ ឯកឧត្តមបន្តថា គ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យមានសកម្មភាពរស់រវើកប្រកបដោយភាពទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីខិតខំបញ្ចប់សំណុំរឿងវិវាទទាំងនោះ។

យោងតាមរបាយការណ៍របស់ លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ដែលបានចែកក្នុងអង្គប្រជុំបានឱ្យដឹងថា ការចុះបញ្ជីដី ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ រួមទាំងក្បាលដីរដ្ឋទាំងអស់ឲ្យរួចរាល់១០០% រយៈពេល២ឆ្នាំ ខាងមុខ ដែលធានាបាននូវសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកម្រិតអប្បរមា និងជំរុញ ការផ្តល់សេវាផ្សេងៗ ពាក់ព័ន្ធនឹងវិស័យដីធ្លីឲ្យបានលឿន និងឆាប់រហ័ស។

លោក អ៊ូ សុបុណ្ណកាឱ្យដឹងទៀតថា ដើម្បីចូលរួមចំណែកអនុវត្តនូវគោល នយោបាយដីធ្លី ខេត្តក្រចេះបានអនុវត្តការងារចុះបញ្ជីដីធ្លី សម្រេចបានដូចជា ក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុបចំនួន ២៣៨,២៣៦ ក្បាលដី ក្បាលដីដែលបានវាស់វែងសរុបចំនួន ១៩៤,៣៩៨ ក្បាលដី ក្បាលដីដែលបានធ្វើការវិនិច្ឆ័យ សរុបចំនួន ១៧៤,០៥៥ ក្បាលដី ក្បាលដីដែលបានបិទផ្សាយសរុបចំនួន ១១០,០៥៧ ក្បាលដី ក្បាលដីដែលបានចេញបណ្ណ សរុបចំនួន ៨៦,១៣៦ ក្បាលដី បណ្ណដែលបានចែករួចសរុបចំនួន ៨០,៦៧៧ ក្បាលដី ក្បាលដីបានវាស់វែងកំពុងបន្តនិតិវិធី សរុបចំនួន ៩៨,៧៩៤ ក្បាលដី ក្បាលដីមិនទាន់វាស់វែងសរុបចំនួន ២០,១៦៩ ក្បាលដី។ចំពោះក្បាលដីដែលបានវាស់វែង និងកំពុងបន្តនីតិវិធី សរុបចំនួន ៩៨.៧៩៤បណ្ណ/ក្បាលដី ក្នុងនោះ បានប្រមូលទិន្នន័យ ចំនួន ៧៨.៧០៧ ក្បាលដី បានបញ្ចូលទិន្នន័យ ចំនួន ៥៩.៩៦០ ក្បាលដី។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​CCFC ដែលធ្វើការជាមួយអ្នកដែលមានវិវាទដីធ្លីបានមានប្រសាសន៍ថាអ្វីដែលធ្វើពន្លឿនការដោះស្រាយវិវាទដីធ្លីនៅខេត្តក្រចេះឱ្យឆាប់ចប់គឺត្រូវសិក្សាឱ្យបានច្បាស់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដហើយការសិក្សានោះគឺត្រូវតែធ្វើដោយភាពស្ងប់ស្ងាត់ដើម្បីបានលទ្ធផលពិតជាក់ស្ដែង និងអាចប្រើយុទ្ធសាស្ត្រកាត់ឆ្វៀល ឬក៏ការផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ពិតប្រាកដ។

ក្រោយពីបានស្ដាប់ភាគីពាក់ព័ន្ធបានលើកឡើង ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា អ្វីដែលអ្នកចូលរួមបានលើកឡើងក្នុងកិច្ចប្រជុំនេះគឺជាពន្លឺមួយដែលអាចឈានទៅដល់ការដោះស្រាយវិវាទដីធ្លីនៅខេត្តក្រចេះ យ៉ាងឆាប់រហ័ស៕

ព័ត៌មានទាក់ទង

ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ   រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន០៧ភូមិ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម