សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តកណ្ដាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ១៧ភូមិ ឃុំលំហាច ស្រុកអង្គស្នួល 

14-មិនា-2025 - ម៉ោង 03:21:PM

អត្ថបទ៖​ សំនៀង

ពិធីបិទផ្សាយនេះធ្វើឡើងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូប​​នីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធាន​មណ្ឌលសុខភាព មេភូមិគ្រប់ភូមិនៃឃុំលំហាច យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហម ក្រុមការងារគណនេយ្យភាពសហគមន៍ ប្រជាពលរដ្ឋ ​និងប្រជាការពារឃុំលំហាច នៅបរិវេណវត្តយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល សរុបប្រមាណ៤០០នាក់។

សូមបញ្ជាក់ថា កន្លងមកការប្រកាសអំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ គឺក្រសួងរៀប​​ចំ​​ដែនដី និងនគរបនីយកម្ម សំណង់ បានធ្វើការផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹងជាផ្លូវការនៅលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងត្រៀមខ្លួនជាមុនក្នុងការចូលរួម៕

 រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ   រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន០៧ភូមិ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម