សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ

25-វិច្ឆិកា-2024 - ម៉ោង 02:34:PM

អត្ថបទ៖ សំនៀង 

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួង​រៀប​​ចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៥ វិច្ឆិកា ២០២៤ នៅទីស្តីការប្រសួងដែនដី នគរូបនីយកម្ម និងសំណង់  ឯកឧត្តម វុឌ្ឍី វណ្ណារ៉ាអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនី​​យកម្ម និងសំណង់មានប្រសាសន៍ថា អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តបានបំពេញការងារអាទិភាព​​ដែលត្រូវបានកំណត់ជាសមរភូមិទី១ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់​​បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ "ការចុះបញ្ជីដីធ្លី" ស្របតាម​​ទិសស្លោក "ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត" ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុម​​នី​​យកម្មនៅកម្ពុជា។ ជាលទ្ធផល ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​​២០២៤នេះ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់​​វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ ហើយអាចឈានទៅបញ្ចប់ការចេញបណ្ណ និងអាចចេញបណ្ណជូនប្រជាពលរដ្ឋនៅបណ្ដាឆ្នាំខាងមុខជាបន្តបន្ទាប់។

ឯកឧត្តមបន្តថា ចំពោះលទ្ធផលនៃការចុះបញ្ជីដីនៅតំបន់បឹងទន្លេសាបត្រូវបានបែងចែកជា៣តំបន់ផ្សេងគ្នា​​គឺ ដីនៅតំបន់១ ជាប្រភេទដីកម្មសិទ្ធឯកជន បានវាស់វែងរួចចំនួន ៧៥៨ ៣៩៥ ក្បាលដី និងចេញបណ្ណរួចចំនួន ៥៨០ ៥៤៣ ក្បាលដី ចំពោះក្បាលដីដែលនៅសល់មិនទាន់បានវាស់វែងមានប្រមាណ ១០៧០០០ ក្បាល​​ដី។ ដីតំបន់២ ជាប្រភេទដរដ្ឋ  បានចុះបញ្ជីតំបន់២ជាដីរដ្ឋរួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំ ទំហំ​​៨២ ៩០៦ ហិកតា និងខេត្តបន្ទាយមានជ័យទំហំ ២០ ៨០១ ហិកតា បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ចំនួន ១៦១ ៨១៤ ក្បាលដី និងនៅសល់ប្រមាណ ៤៣ ០០០ ក្បាលដីទៀតមិនទាន់​​វាស់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដោយតំបន់នោះមានទឹកលិច។ ដីតំបន់៣ ជាប្រភេទដីរដ្ឋ បានចុះបញ្ជីតំបន់​​៣ជាដីរដ្ឋ រួចរាល់សម្រាប់ខេត្តកំពង់ឆ្នាំង ទំហំ ៧០ ៥៧៤ហិកតា ខេត្តបន្ទាយមានជ័យទំហំ ៨ ៨៣៨ ហិកតា និងខេត្តកំពង់ធំទំហំ ១០៨ ៥៥២ហិកតា។

ដោយឡែក ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ​​២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀម​​​​ចេញបណ្ណចំនួន ៤ ៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទ​​បាគង និង ២៤បណ្ណ ជូនរដ្ឋ តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ទន្ទឹមនេះ ក្រសួងកំពុងខិត​​ខំ​​​ជំរុញការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្តព្រះពុទ្ធសាសនា​​ឱ្យបានបញ្ចប់ផងដែរ៕

រូបភាព៖ ក្រសួងដែនដី

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម