សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី

19-វិច្ឆិកា-2024 - ម៉ោង 05:14:PM

អត្ថបទ៖ យូ វាសនា

ប្រជាពលរដ្ឋ៦នាក់ដែលអះអាងថា តំណាងឱ្យ១២០គ្រួសារស្ថិតនៅឃុំសំបូរ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ នៅ​​ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមកដាក់ញត្តិនៅក្រសួង៣បន្ថែមទៀតដើម្បីឱ្យក្រសួងដែលពាក់ពន្ធ័ទាំង​​នេះជួយរកដំណោះ​ស្រាយជួនពួកគាត់ ពោលគឺក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។

ពលរដ្ឋ១រូបក្នុងចំណោម៦​គឺ លោក អ៊ុន សុខុម បានប្រាប់បៃតងប៉ុស្តិ៍ថា ​ការដាក់ញត្តិលើកទី២នេះ មិនមានអ្នក​ណាមករារាំងអ្វីទេ ហើយមួយទៀតនោះក្រសួងទាំង៣ បានមកទទួលញត្តិនិងវាយត្រា ដើម្បីបញ្ជាក់ទៀត​​ផង។ លោកបន្ថែមទៀតថា ក្រោយពីទទួលញត្តិ មន្ត្រីក្រសួងយុត្តិធម៌បានប្រាប់ថា ២សប្តាហ៍ក្រោយ ក្រុម​ការ​ងារក្រសួងនឹងទាក់ទងទៅពួកគាត់ដើម្បីផ្ដល់ចម្លើយ ដោយឡែកក្រសួងបរិស្ថានវិញ បានប្រាប់ថា​​១​​សប្តាហ៍ក្រោយ ពួកគាត់អាចសួរនាំក្រសួងវិញបានបើសិនជាមិនបានជូនដំណឹងត្រលប់ទៅវិញ។

ពលរដ្ឋម្នាក់ទៀតលោក ភេម ល័យ បានប្រាប់អោយដឹងថា ពួកគាត់មកដាក់ញត្តិលើកទី២នេះដោយមានការ​​​​​​​​​​ណែ​​​​នាំពីខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ហើយសង្ឃឹមថា​ នឹងទទួលបានលទ្ធផលជាវិជ្ជមានចំពោះ​​​​​​ការដាកញត្តិនេះ ។

គួរំឮកថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ពួកគាត់ចំនួន៥៤នាក់បានមកដាក់ញត្តិម្ដងរួចមកហើយ នៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  ក្រសួងមហាផ្ទៃ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី  ។

បើតាមពួកគាត់ទាំង៦រូប ដីដែលមានវិវាទនេះជារបស់ប្រជាពលរដ្ឋដែលរស់នៅយូរណាស់មកហើយ ក្រោយ​​មក​​ក៏មានក្រុមហ៊ុនកាម៉ាដេនូបានទទួលបានដីសម្បទានសេដ្ឋកិច្ចលើទំហំប្រមាណ១ម៉ឺន ហិចតាក្រោយមកមិនបានប៉ុន្មានឆ្នាំផងក្រុមហ៊ុននោះក៏ខ្សៃទុន ហើយប្រជាពលរដ្ឋក៏អាស្រ័យផងរហូកមក ក្រោយមកក៏មានក្រុមអង្គការយុវជនស្វាយរៀងមកនៅឆ្នាំ២០២២បានចូលមកបណ្ដេញពួកគាត់ចេញពីដីធ្លីនិងឈូសឆាយដំណាំរបស់ពួកគាត់ទៀតផង។

យ៉ាងនេះក្តី យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រុមហ៊ុន កាម៉ាដេនូ វេនល័រ (ខេមបូឌា) លីមីធីត ទទួលបានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីទំហំ ៧ ៤៥០ហិកតា ជាទំហំដីដែលសល់ពីការដោះស្រាយផលប៉ះពាល់រួច ស្ថិតនៅឃុំក្បាលដំរី ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ និងឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ ដែលបច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍផ្ទៃដីដាំដំណាំអំពៅ និងបានបន្តអភិវឌ្ឍដោយពង្រីកផ្ទៃដីដាំដំណាំ ស្របតាមផែនការមេជាបន្តបន្ទាប់។

នៅឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ៨១គ្រួសារ បានចូលកាន់កាប់ផ្នែកខ្លះនៃដីសម្បទានសេដ្ឋកិច្ចខាងលើ ដែលជាទីតាំងមួយផ្នែកបាននិងកំពុងអភិវឌ្ឍទំហំប្រមាណ ៥២០ហិកតា និងមានការចុះសម្រុះសម្រួលដោះស្រាយ ជាបន្តបន្ទាប់ពីក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តក្រចេះ នៅសល់ត្រឹមតែ ១៥គ្រួសារ ប៉ុណ្ណោះ ដែលពុំទាន់ទទួល យកនូវដំណោះស្រាយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម