សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន

18-តុលា-2024 - ម៉ោង 03:30:PM

អត្ថបទ៖ ស្រីនាង

 

យុទ្ធនាការ១៦ថ្ងៃ ជាយុទ្ធនាការសាកល ត្រូវបានរៀបចំឡើងដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC ជារៀងរាល់ឆ្នាំ នៅក្នុងប្រធានបទផ្សេងៗគ្នា ដោយឡែកនៅក្នុងឆ្នាំនេះផងដែរ សមាគម CCFC បានសហការជាមួយសមាជិកសហគមន៍នៅតាមតំបន់នៃខេត្តគោលដៅ រៀបចំយុទ្ធនាការជាសកល ១៦ថ្ងៃ ក្រោមប្រធានបទ "កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន" ចាប់ពីថ្ងៃទី០១​ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

 

យុទ្ធនាការនេះធ្វើឡើងនៅទីតាំងផ្សេងៗគ្នា នៅក្នុងខេត្តគោលដៅចំនួន៩ និងមាន៣០សហគមន៍បានចូលរួមក្នុងការធ្វើយុទ្ធនាការជាសាកល នេះបើតាមយោងតាមការលើកឡើងរបស់លោក ថេង សាវឿង ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ យុទ្ធនាការនេះ ជាព្រឹត្តិការណ៍នៅតាមសហគមន៍គោលដៅរបស់សមាគមក៏ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គមដែលមានគោលបំណងជាក់លាក់សំខាន់ៗចំនួន៣៖

ទី១. ដើម្បីផ្តល់ឱកាសដល់យុវជនកសិករ ស្រ្តីជនបទ ជនជាតិដើមភាគតិច កសិករ បានបង្ហាញ

ទី២. ដើម្បីលើកឡើងពីបញ្ហាដីធ្លី ការបាត់បង់ធនធានធម្មជាតិ យុត្តិធម៌បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ កិច្ចគាំពារសង្គម កង្វល់ និងតម្រូវការក្នុងវិស័យគោលនយោបាយឆ្លើយតបទៅការរស់នៅតាមតំបន់គោលដៅ ក៏ដូចជាបង្កើនកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកមានកាតព្វកិច្ចឱ្យគិតគូរដល់តម្រូវការ និងកង្វល់របស់សហគមន៍ដែលទាក់ទងនឹងបរិស្ថាន សិទ្ធិអាស្រ័យផលធនធានធម្មជាតិ ប្រព័ន្ធគាំរពារសង្គម សកម្មភាពបរិស្ថាន និងសិទ្ធិដីធ្លី ជាពិសេសជាឱកាសមួយសម្រាប់បរិយាកាសអំណោយផលដល់អ្នកចូលរួមឱ្យធ្វើការសហការដើម្បីដោះស្រាយ ឆ្លើយតបបញ្ហារួមគ្នា។

ទី៣. ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត-អាជ្ញាធរ ប្រជាពលរដ្ឋសហគមន៍សហការជាមួយគ្នាក្នុងការជម្រុញការដោះស្រាយបញ្ហារបស់សហគមន៍ប្រកដោយដោយនិរន្តភាព ចេរភាព តម្លាភាព គណនេយ្យភាព និងផ្តល់នូវភាពស្របច្បាប់ក្នុងកិច្ចការងារពារបរិស្ថាន គាំពារសង្គម និងសិទ្ធិដីធ្លី។

 

គួបញ្ជាក់ផងដែរថា  យុទ្ធនាការជាសកល ១៦ថ្ងៃ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ ១៦ ខែតុលា ជារៀងរាល់ឆ្នាំ និងមានការរៀបចំដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោយសហការជាមួយនឹងសមាជិកនៅតាមតំបន់គោលដៅរបស់ខ្លួន និងអង្គការដៃគូអភិវឌ្ឍន៍នានា៕

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម