អត្ថបទ៖ សំនៀង
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋបាលខេត្តមស្នើដល់សាធារណជន គ្រប់មន្ទីរ-អង្គភាពជំនាញ ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិស្លែងតាវត ភូមិពង្របត់ចាន់ ភូមិស្លែងគង់ ភូមិល្បើក ភូមិសំរោង ភូមិក្លាំងហាយ និងភូមិគោកថ្កូវ ឃុំភ្លឺជួយ សុភ ស្រីស្នំ ខេត្តសៀមរាប ដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ នឹងសេចក្តីសម្រេច ខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ភូមិស្លែងតាវ ភូមិពង្របត់ចាន់ ភូមិស្លែងគង់ ភូមិល្បើក ភូមិសំរោង ភូមិក្លាំងហាយ និងភូមិគោកថ្កូវ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣០ នាទីព្រឹក ស្ថិតនៅក្នុងបរិវេណវត្តពោធិ៍ល្បើក(នៅភូមិល្បើក)។
រដ្ឋបាលខេត្តសៀមរាប បានស្នើឲ្យសាធារណជន គ្រប់មន្ទីរ-អង្គភាពជំនាញ ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាអញ្ជើញចូលរួមស្តាប់ការផ្សព្វផ្សាយ សេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការពន្យល់ណែនាំស្តីពីដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយឆ្លើយរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យតាម ពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើឱ្យបានគ្រប់គ្នាកុំបីអាក់ខាន។
យ៉ាងណា រដ្ឋបាលខេត្តសៀមរាប សង្ឃឹមនិងជឿជាក់ដល់សាធារណជន គ្រប់មន្ទីរ-អង្គភាពជំនាញ ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងដីក្នុងតំបន់វិនិច្ឆ័យខាងលើ នឹងឆ្លៀតឱកាស ដើម្បីចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធយ៉ាង ផុសផុលជាមិនខាន៕
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM