សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង

23-តុលា-2024 - ម៉ោង 03:47:PM

អត្ថបទ៖ សំនៀង

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។

 

រដ្ឋបាលខេត្តព្រៃវែងបានក៏បានជំរុញឱ្យសាធារណជន និងអង្គភាព ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរ៉ាប់បញ្ចូលទាំងថ្ងៃឈប់ សម្រាក) គិតចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាកំហិត ទីតាំងនៅស្នាក់ការភូមិ។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវានៅពេលក្រោយទៀតបាន។

 

សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយខាងលើនេះ គណៈកម្មការរដ្ឋបាលនឹងបូកសរុបហើយលើកសំណើរផ្តល់សិទ្ធិលើអចលវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេចរួចបញ្ជួនឱ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់។ គណៈកម្មការរដ្ឋបាល នឹងដាក់ទីតាំងបណ្តោះអាសន្ន នៅទីកន្លែងបិទផ្សាយ ដើម្បីរង់ចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ៕

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម