សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

តុលាការកំពូលសម្រេចប្រកាសសាលដីការលើពលរដ្ឋចំនួន៤នាក់ នៅសប្តាហ៍ក្រោយ

07-តុលា-2024 - ម៉ោង 04:17:PM

អត្ថបទ៖ MLMedia

 

ពលរដ្ឋរងគ្រោះដីធ្លីចំនួន៤នាក់ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានចូលបំភ្លឺ តាមដីការកោះរបស់អគ្គព្រះរាជអាជ្ញា នៃមហាអយ្យកា អមតុលាការកំពូលឲ្យចូលសាវនការ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២ II ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តិមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាចារី ដែលប្រព្រឹត្តិនៅចំណុចភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងអំឡុងឆ្នាំ២០១៧ និងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

 

ពលរដ្ឋរងគ្រោះដីធ្លីទាំង៤នាក់ រួមមាន ១. លោក ចក់ ជ័យ អាយុ ២៦ឆ្នាំ ២. លោក វឿន វឿអាយុ ៣៣ឆ្នាំ  ៣. លោក ពុំ ពេជ្រ អាយុ ២៧ឆ្នាំ និងទី៤ អ្នកស្រី ឃឹម សុខជា ហៅ ខុន កងកង។

លោក វឿន វឿ ដែលជនរងគ្រោះក្នុងរឿងវិវាទដីធ្លីបានប្រាប់អង្គភាពសារព័ត៌មានបៃតងប៉ុស្តិ៍ថា ការសម្រេចសចក្តីរបស់សាលាដំបូងខេត្ត និងសាលាឧទ្ធណ៍ ដោយកាត់ទោសឲ្យរូបលោក និងពលរដ្ឋ៣នាក់ទៀតឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ គឺរូបលោកមិនសុខចិត្តនោះទេ ព្រោះថារូបលោកទាំង៤នាក់មិនមានកំហុសដូចជាការចោទប្រកាន់របស់តុលាការខេត្តត្បូងឃ្មុំ និងសាលាឧទ្ធណ៍នោះឡើយ។ លោក វឿន វឿ  “ដោយសាតែពួកខ្ញុំមិនពេញចិត្តមកប្តឹងជំទាស់សាលាឧទ្ធណ៍ ដល់សាលាឧទ្ធណ៍កាត់ក្តីឲ្យពួកខ្ញុំជាប់ព​ន្ធនាគារ២ឆ្នាំទៀត ចឹងពួកខ្ញុំមិនសុខចិត្តមកប្តឹងបន្តមកដល់កំពូល ដើម្បីឲ្យខាងសាលាកំពូលនឹងទម្លាក់ការចោទប្រកាន់ទៅលើពួកខ្ញុំពីក្រុមហ៊ុនចោទប្រកាន់ពួកខ្ញុំមិនបានត្រឹមត្រូវ”។​

 

លោក ថា លីដា ជាសមាជិកគ្រួសាររងគ្រោះ នឹងជាអ្នកដែលបានចូលរួមគ្រប់សវនាកាផងដែរនោះ បានលើកឡើងថា ការសម្រេចសេចក្តីរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ក៏ដូចជាសាលាឧទ្ធណ៍ខេត្តហាក់មិនមានភាពត្រឹមត្រូវនៅឡើយ ដោយសាលាដំបូង និងសាលាឧទ្ធណ៍ខេត្តត្បូងឃ្មុំហាក់ស្តាប់តែចម្លើយនៃការចោទប្រកាន់តែខាងភាគីក្រុមហ៊ុនមកលើប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយក្រុមហ៊ុនបានចោទប្រកាន់អ្នកទាំង៤នាក់ថាបានបំភ្លេចបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុន តែជាក់ស្តែងនៅគ្រប់ដំណាក់កាលជម្រះក្តី ពុំមានឃើញភស្តុតាងណាមួយយកបញ្ជាក់ថាអ្នកទាំង៤នាក់នោះពិតបានបំផ្លិចបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុននោះទេ។

 

លោក បន្តថា នៅក្នុងសវនាការព្រឹកនេះ លោកមានការជឿជាក់ទៅលើសមាសភាពក្រុមប្រឹក្សាជំនំជម្រះអាចនឹងផ្តល់ភាពយុត្តិធម៌ និងទម្លាក់បទចោទដល់អ្នកទាំង៤នាក់ ដោយលោកផ្អែកទៅលើអង្គហេតុ និងការរៀបរាប់របស់មេធាវី អ្នកការពារក្តីឲ្យជនរងគ្រោះ គឺពុំមានភស្តុតាងណាមួយមកចោទប្រកាន់់ទៅលើអ្នកទាំង៤នាក់ដែលក្រុមហ៊ុនបានចោទប្រកាន់នោះទេ ហើយណាមួយនៅក្នុងកសវនាការនៅព្រឹកនេះក៏មិនមានភាគីខាងក្រុមហ៊ុនចូលមកនោះដែរ។

ក្រោយពីបញ្ចប់សវនាការអស់រយៈពេលជិត២ម៉ោង តុលាការសម្រេចប្រកាសសាលដីការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ 

 

សូមបញ្ជាក់ផងដែរថា វិវាទដីធ្លី សហគមន៍ស្រែប្រាំងមានជម្លោះតាំងពីឆ្នាំ២០១៤ ជាមួយក្រុមហ៊ុនចិនឈ្មោះ ហាមីនីវិនអ៉ិនវេសមេន ខូអិលធីឌី ក្នុងទំហំដី៧៨៥ហិចតា ១៧៩គ្រួសារ ដោយឡែកនៅសល់តែ បច្ចុប្បន្ន៤៩គ្រួសារប៉ុណ្ណោះដែលនៅបន្តស្វែងរកដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន៕

 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម