សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

19-កញ្ជា-2024 - ម៉ោង 03:09:PM

 

អត្ថបទ៖ សំនៀង

 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះបានឲ្យដឹងថា រដ្ឋបាលខេត្ត នឹងរៀបចំចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច នៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយរដ្ឋបាលខេត្តស្នើដល់សាធារណជន មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចភូមិត្នោត ឃុំស្រែជិះ និងភូមិស្រែឈូក ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ដើម្បីអនុវត្តន៍តាមខ្លឹមសារនៃអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច។

 

លិខិតលេខ ៦៨៣ សជណ.ដប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ទីស្តីគណៈរដ្ឋមន្ត្រីលិខិតលេខ ៦៨៤ សជណ ដប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ទីស្តីគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តក្រចេះ ក្រោមការសម្របសម្រួលពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងធ្វើការចែកវិញ្ញាបនបត្រ សម្គាល់កម្មសិទ្ធិសមូហភាពជូនដល់សហគមន៍ជនជាតិដើមភាគតិចទាំងពីរខាងលើ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សាភូមិស្រែត្នោត ស្ថិតនៅភូមិត្នោត ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

 

រដ្ឋបាលខេត្តក្រចេះ ក៏បានស្នើដល់ធារណជន មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចភូមិត្នោត ឃុំស្រែជិះ និងភូមិស្រែឈូក ឃុំរលួសមានជ័យ ស្រុកអូរគ្រៀង សែនជ័យ ខេត្តក្រចេះ មេត្តាអញ្ជើញចូលរួមឲ្យបានកុះករ ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ដីសហគមន៍ជនជាតិដើមភាគតិចនេះ៕ 

 

រូបភាព៖ ក្រសួងដែនដី

 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម