អត្ថបទ៖ សំនៀង
យោងតាមសេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីនៅភូមិពាន្នី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំងចែកបណ្ណស្ថិតនៅស្នាក់ការភូមិពាន្នី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។
រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(បណ្ណស្លាបមាន់) ឬ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកបណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញដែលនឹងត្រូវប្រគល់ជូន ដោយមន្ត្រីរដ្ឋបាលសុរិយោដីនៅភូមិពាន្នី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ ទីជាកំហិត៕
រូបភាព៖ ក្រសួងរៀបចំដែនដី
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM