អត្ថបទ៖ សំនៀង
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងបានឱ្យដឹងថា រដ្ឋបាលខេត្តព្រៃវែង សូមជំរាបជូនគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅភូមិ ត្រោក ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង អោយបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យលេខ ៤៦ អនក្រ. បក ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់ សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និង អនុក្រឹតលេខ ១២២ អនក្រ/បក ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ/បក ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីធ្លី គណៈកម្មការរដ្ឋបាលនឹងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមមាន ប្លង់សុរិយោដី និងបញ្ជីឈោ្មះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
សេចក្ដីជូនដំណឹងបានបន្តទៀតថា សូមសាធារណជន និងអង្គភាព ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ជាកំហិត នៅស្នាក់ការភូមិ។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ។
សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយខាងលើនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុបហើយលើកសំណើផ្តល់សិទ្ធិលើអចលវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេចរួចបញ្ជួនឱ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ(ប័ណ្ណកម្មសិទ្ធ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់។ គណៈកម្មការរដ្ឋបាល នឹងដាក់ទីតាំងបណ្តោះអាសន្ន នៅទីកន្លែងបិទផ្សាយ ដើម្បីរង់ចាំទទួលពិគ្រោះ និងផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ ៕
រូបភាព៖ ក្រសួងរៀបចំដែនដី
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM