សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តព្រៃវែងចេញសេចក្តីជូនដំណឹង ពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក

10-កញ្ជា-2024 - ម៉ោង 02:16:PM

អត្តបទ៖ យូ វាសនា

 

រដ្ឋបាលខេត្តព្រៃវែង បានចេញលិខិតជូនដំនឹងដល់សាធារណះជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក៍ព័ន្ធនឹងក្បាលដី ស្ថិតនៅត្រង់ចំណុចភូមិ ប្រាសាទ ឃុំ ជ្រៃ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង  គណៈកម្មការរដ្ឋបាលនឹងធ្វើការ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមប្លង់មាន់ ប្លង់សុរិយោដី និង បញ្ជីឈ្មោះអ្នកកាន់កាប់ដឹ ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក នេះបើយោងតាមលិខិតចេញផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

 

បើយោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់ សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និង អនុក្រឹត្យលេខ ១២២ អនក្រ បក ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ បក ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីធ្លី ។

 

រដ្ឋបាលខេត្ត ស្នើសាធារណជន និងអង្គភាព ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់ វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យ ទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់ សម្រាក គិតចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២៥ខែ ឆ្នាំ ២០២៤ ជាកំហិត។ លិខិតដដែលបន្តថា បើផុតរយះពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែល បានបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវានៅពេលក្រោយទៀតបាននោះទេ។  

 

ទោះជាយ៉ាងណា ការផុតរយៈពេលកំណត់នៃការបិទផ្សាយខាងលើនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុបហើយ និងលើកសំណើផ្តល់សិទ្ធិលើអចលវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេចរួចបញ្ជួនឲ្យរដ្ឋបាលសុរ៏យោដី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ(ប័ណ្ណកម្មសិទ្ធ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណះច្បាប់ ។ គណះកម្មការរដ្ឋបាល នឹងដាក់ទីតាំងបណ្តោះអាសន្ន នៅទីកន្លែងបិទផ្សាយ ដើម្បីរង់ចាំទទួលពិគ្រោះ និង ផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ៕

 

ប្រភពរូប៖ បណ្តាញសង្គម

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម