សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦

22-មេសា-2025 - ម៉ោង 11:10:AM

អត្ថបទ៖ វិចិត្រ

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ផ្ញើជូនអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ឱ្យដឹងថា ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមប្រធានបទ “ផ្លូវជាតិ ផ្លូវខេត្តស្អាតគ្មានសំរាមប្លាស្ទិក» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ នៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីផ្តល់បណ្ណមេត្រីបរិស្ថាន សម្រាប់ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ថា ការប្រលងប្រណាំងនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ ភូមិ ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវ លក្ខណសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។

បើតាមសេចក្តីជូនដំណឹងនេះ ពាក្យស្នើសុំចូលរួមប្រលងប្រណាំងនេះ មាននៅគ្រប់មន្ទីរបរិស្ថានរាជធានី ខេត្ត សាមី សម្រាប់ចែកជូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ ដែលនឹងផុតកំណត់ការទទួលពាក្យ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ក្រុង ស្រុក ខណ្ឌ នីមួយៗត្រូវធ្វើការជ្រើសរើសបេក្ខភាព ឃុំ-សង្កាត់ឆ្នើមរៀងៗខ្លួន ដែលបានគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យក្នុង ភូមិ ឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធិភាព ហើយបញ្ជូនទៅកាន់ នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន៕

 

ព័ត៌មានទាក់ទង

យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន អំពាវនាវដល់ សហគមន៍តំបន់ការពារធម្មជាតិ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារធនធានធម្មជាតិឱ្យមាននិរន្តភាព ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម