សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ

21-មេសា-2025 - ម៉ោង 02:53:PM

អត្ថបទ៖ សំនៀង

នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយបណ្តាញមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសដោយមោទនភាព «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព»។ យុទ្ធនាការនេះដឹកនាំដោយកសិករជនបទ ស្រ្ដី និងយុវកសិករដែលកំពុងតស៊ូមតិ ដើម្បីកសិកម្មប្រកបដោយសុវត្ថិភាព សហគមន៍មានសុខភាពល្អ និងនិរន្តរភាពបរិស្ថាន។

សេចក្តីប្រការព័ត៌មានបានលើកឡើងឱ្យដឹងថា ការប្រើប្រាស់ថ្នាំពុលគីមីយ៉ាងទូលំទូលាយក្នុងវិស័យកសិកម្ម បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខ ភាពកសិករ សុវត្ថិភាពអ្នកប្រើប្រាស់ និងបរិស្ថានដែលយុទ្ធនាការឆ្នាំនេះ អំពាវនាវឱ្យមានសកម្មភាពបន្ទាន់ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកកសិវិទ្យា និងកសិកម្មគ្មានជាតិគីមី ដែលគាំទ្រមនុស្ស និងភពផែនដី។ សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា សកម្មភាពនឹងប្រព្រឹត្តទៅនៅទូទាំង ១៤ខេត្ត ដោយអំពាវនាវដល់សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ របស់រដ្ឋាភិបាល រួបរួមគ្នាសម្រាប់ប្រព័ន្ធអាហារដែលគ្មានជាតិពុល និងយុត្តិធម៌ស្បៀងអាហារចាប់ពីថ្ងៃទី២១-២៨ ខែមេសា ឆ្នាំ២០២៥។

អ្នកស្រី ខៀវ សារ៉ុន ស្ត្រីជនបទមកពីខេត្តស្វាយរៀង បានមានប្រសាសន៍ថា៖ "ថ្នាំពុល និងជីគីមីប៉ះពាល់ សុខភាពបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់សុខភាពកសិករ សុវត្ថិភាពអ្នកប្រើប្រាស់ និងនិរន្តរភាព បរិស្ថាន។ កសិករនៅតាមជនបទជាច្រើន មិនបានដឹងពីគ្រោះថ្នាក់រយៈពេលវែងដែលទាក់ទងនឹងការប៉ះ ពាល់ ថ្នាំពុល និងជីគីមី រួមទាំងជំងឺរ៉ាំរ៉ៃ ការរេចរឹលដី ការបំពុលទឹក និងការបាត់បង់ជីវចម្រុះ។"

លោក ថេង សាវឿន ប្រធានសមាគមCCFC បានមានប្រសាសន៍ថា៖ "សមាគមCCFC កំពុងធ្វើការរួមគ្នាជាមួយកសិករ ស្ត្រីនៅជនបទ យុវកសិករ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីជំរុញការផ្លាស់ប្ដូរទម្លាប់នេះ តាមរយៈយុទ្ធនាការ "និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព" អ្នកកំពុងរួមចំណែកដល់អនាគតដែលមានសុខភាពល្អសម្រាប់កសិករ ស្បៀងអាហារមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបរិស្ថានស្អាតសម្រាប់ទាំងអស់គ្នា ហើយមិនថាអ្នកជាកសិករ អ្នកប្រើប្រាស់ សកម្មជន ឬ អ្នកបង្កើតគោលនយោបាយទេ ការចូលរួមរបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់"។

សូមបញ្ជាក់ជូនថា យុទ្ធនាការ និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព នេះ ធ្វើក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដល់កសិករ និងអ្នកប្រើប្រាស់អំពីគ្រោះថ្នាក់នៃថ្នាំសម្លាប់សត្វល្អិតជាមួយការ ផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មប្រកបដោយសុវត្ថិភាព។ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនបទជាមួយនឹងចំណេះដឹង និងឧបករណ៍ដើម្បីទទួលយកក្សេត្របរិស្ថាន និងកសិកម្មប្រកបដោយនិរន្តរភាព។

ទទួលស្គាល់ការប៉ះពាល់ថ្នាំសំលាប់សត្វល្អិតថាជាគ្រោះថ្នាក់សុខភាពនៃមុខរបរ ទាមទារការការពារផ្លូវច្បាប់ ការត្រួតពិនិត្យថែទាំសុខភាព។ ធានាបាននូវស្បៀងអាហារដែលមានសុវត្ថិភាពនិងគ្មានថ្នាំពុល និងជីគីមីប៉ះពាល់សុខភាពសម្រាប់គ្រួសារខ្មែរទាំងអស់។ ជាពិសេស ការពារប្រព័ន្ធអេកូធម្មជាតិដោយកាត់បន្ថយការបំពុលដី និងទឹក និងការតស៊ូមតិសម្រាប់គោលនយោបាយកាន់តែរឹងមាំដែលគាំទ្រកសិករខ្នាតតូច និងកសិកម្មក្សេត្របរិស្ថាន៕

 

ព័ត៌មានទាក់ទង

កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ រដ្ឋមន្រ្តីក្រសួងបរិស្ថានចាត់ទុកការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិងផលិតកម្មក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ ក្រសួងបរិស្ថានបានណែនាំដល់សាធារណជនពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម