សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

19 ម៉ោងមុន

 

 

មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំ​ទិវា​បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “សំរាមសូន្យ”។ ពិធីនេះប្ររព្ធឡើង​ក្រោម​អធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម គីម រីទ្ធី អភិបាលខេត្ត​ព្រះវិហារ ដោយមានការ ចូលរួមពី ថ្នាក់ដឹកនាំខេត្ត កងកំលាំង តំណាងស្ថាប័នអយ្យការ មន្ទីរអង្គភាព​ជា​វិញ​ខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន សសយក យុវជន​កាក​បាទ​ក្រហម អង្គការដៃគូ មន្ត្រីឧទ្យា​នុរក្ស អជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជា៤០០នាក់ នៅបរិវេណ​សួន​ច្បារសាលាខេត្តព្រះវិហារ។

 

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង​លើក​កម្ពស់ការយល់ដឹង និងការចូលរួមលើការងារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការរស់នៅប្រកប​ដោយ​ចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន “ភាពស្អាត ភាពបៃតង និងចីរភាព”។

 

“សំណល់សូន្យ / Zero Waste” គឺជាប្រធានបទដ៏សំខាន់ ដែលប្រទេសកម្ពុជាបាននឹង​កំពុង​យក​ចិត្តទុក​ដាក់ ព្រមទាំងបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាព​ស្អាត​​លើដី ភាព ស្អា​តក្នុងទឹក ភាពស្អាតលើអាកាស និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ។ ក្នុងនោះមានការធ្វើ​យុទ្ធ​នាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក។

 

សម្រាប់នៅឆ្នាំ២០២៦នេះ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ បានសហការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបន្តជំរុញចលនាអនាម័យបរិស្ថាន ដាស់ស្មារតីគ្រប់អ្នកពាក់ព័ន្ធ និងប្តេជ្ញាបន្ត​រាល់​សកម្មភាពដែលមានចែងក្នុងក្នុងស្មារតីនៃទិវា៥មិថុនា ឱ្យកាន់តែផុលផុស៕

 

ព័ត៌មានទាក់ទង

មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក ក្រសួងបរិស្ថានបើកយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយកទៅដាំនៅទីសាធារណៈ ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម