សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ

18 ម៉ោងមុន

 

 

អត្ថបទ៖ សំនៀង

 

ក្នុងខែមករា ឆ្នាំ២០២៦ កន្លងមកនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារដល់សិក្ខាកាមសរុបចំនួន ៣០៨​នាក់ ក្នុងនោះស្រីចំនួន១៧៣នាក់ មកពីសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ១៣ នៅក្នុងរាជ​ធានី​ភ្នំ​ពេ​ញ។ នេះបើតាមការចុះផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវិៈនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

 

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទ​បង្ហា​ញ​យ៉ាងច្បាស់លាស់ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និង​និយោជកប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងសុខភាពការងារ។ ប្រធានបទសំខាន់ៗរួមមាន ការសង្គ្រោះបឋម ការលើកដាក់ទម្ងន់ ឥរិយាបថបំពេញការងារ ការទប់​ស្កាត់​មេ​រោគអេដស៍ និងគ្រឿងញៀន និងក៏មានការចូលរួមផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងជាដើម។

 

វគ្គបណ្តុះបណ្តាលនេះ ក៏បានចូលរួមផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ​នៅ​កន្លែងធ្វើការ ក៏ដូចជាការពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារ​ដល់ប្រតិភូ​បុគ្គ​លិក កម្មករនិយោជិត ជាពិសេស អាចជួយអាយុជីវិតផ្ទាល់ខ្លួន និងមិត្តរួមការងារនៅកន្លែងធ្វើការ ដោយ​ប្រើវិធីសាស្ត្រត្រឹមត្រូវឱ្យបានទាន់ពេលវេលា និងមិនបង្កភាពស្លន់ស្លោនៅក្នុងគ្រាអាសន្ន​ដែលអាច​កើត​មានឡើងជាយថាហេតុ៕

ព័ត៌មានទាក់ទង

ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ មន្ត្រីជាន់ខ្ពស់ ប.ស.ស. អំពាវនាវដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នាំសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូន ក្នុង បន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដំណឹងអំពីការផ្តើមរឹតបន្តឹងវិធានការចរាចរណ៍ផ្លូវគោកជា​ថ្មី ក្រោយផ្អាកមួយរយៈបន្ទាប់ពីប្រទេសជួបបញ្ហាញាំញីដោយសារសង្គ្រាមតាមខ្សែព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បណ្តេញចេញ​ជន​បរទេស​សរុប ៤១៩​នាក់​ ចេញ​ពី​កម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម