សារព័ត៌មានបៃតងប៉ុស្តិ៍

សហជីព និងកម្មករនិយោជិតថ្លែង​អំណរគុណ​សម្ដេច​ធិបតី ដែលតែងតែយក​ចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ

12 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ក្រោយពីមានការ​ណែនាំពី​សម្ដេច​មហាប​វរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និង​កម្មករ​និយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ​បាន​ថ្លែង​​អំណរគុណដល់​សម្ដេចដែលតែងតែ​យកចិត្តទុក​ដាក់​ក្នុង​​ការជួយអន្តរាគមន៍នៅ​ក្នុងស្ថានភាព​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ ដើម្បីជួយ​សម្រាល​បន្ទុកការចំណាយ​របស់​កម្មករ​​និយោជិត។

 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិ​កម្ពុជា​បាន​ថ្លែងថា លោកគាំទ្រចំពោះ​ចំណាត់​ការរបស់​សម្ដេច​ធិបតី​បានណែ​នាំដល់​ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ជួបប្រជុំជាមួយសហជីព តំណាង​សមាគមន៍​រោង​ចក្រ ដើម្បីរកដំណោះស្រាយនៃការឡើងតម្លៃប្រេងឥន្ធនៈ ដែលជាបញ្ហាសកលលោក ខណៈដែល​កម្ពុជាក៏​ទទួល​រង​នូវ​ផលប៉ះពាល់នេះដែរ។ លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​តែងតែគិត​គូពី​ដំណោះ​ស្រាយ​ជូនប្រ​ជា​ពល​រដ្ឋ និងកម្មករនិយោជិត​បាន​ទាន់​ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ នឹងជួយសម្រាល​បន្ទុកការ​ចំណាយ​របស់​កម្មករនិយោជិត ដែលជាការរួម​ចំណែកដ៏​សំខាន់​ក្នុង​ការលើក​កម្ពស់​ជីវភាព​របស់​ពួក​គាត់។

 

លោកបញ្ជាក់ថា៖«‍ជួសមុខឱ្យកម្មករនិយោជិត ខ្ញុំជាថ្នាក់​ដឹក​នាំសហជីព សូមគោរពថ្លែង​អំណរគុណ​ដល់​សម្ដេច​មហា​ប​វរធិបតី ដែលបានយក​ចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហានេះ ជាពិសេសក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរក​ដំណោះ​ស្រាយនេះ។ ការគិតគូរបស់រាជរដ្ឋាភិបាលនេះ គឺសំខាន់ខ្លាំងណាស់ជួយដល់ដោះស្រាយបញ្ហាជីវភាពបងប្អូន​កម្មករនិយោជិតរបស់យើងនៅក្នុងស្ថានភាពនេះ»។

 

អ្នកស្រី សុខា លីនដា កម្មកររោងចក្រ ដុង ឌូ ស្ថិតនៅរាជ​ធា​នី​ភ្នំពេញបាន​សម្ដែងក្ដីរីក​រាយ​ថា៖«ខ្ញុំសូម​ថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែ​ងតែ​យក​ចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បី​បន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែល​អាចជួយ​សម្រួល​ដល់ការចំណាយប្រចាំថ្ងៃ និងរក្សា​ស្ថិរភាព​ជីវ​ភាព​របស់យើងខ្ញុំបាន​ល្អប្រសើរឡើងក្នុង​ស្ថានភាព​លំបាកបច្ចុប្បន្ននេះ»។

  

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានណែ​នាំឱ្យ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រ​ជុំពិភា​ក្សា​ជា​បន្ទាន់​ជា​មួយ​ភាគីពាក់ព័ន្ធ ដើម្បីស្វែង​រកលទ្ធភាព​ជួយសម្រាល​បន្ទុក​ចំណាយថ្លៃធ្វើដំ​ណើររបស់​បងប្អូន​កម្មករ​និយោ​ជិត។

 

សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត»។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញ​ក្តី​សង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹង​អាច​រក​បាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាច​ជួយ​សម្រា​ល​បន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាច​រក្សា​បាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

សហជីព និងកម្មករនិយោជិតថ្លែង​អំណរគុណ​សម្ដេច​ធិបតី ដែលតែងតែយក​ចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ ក្រសួងកសិកម្ម​​ រៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦ បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥ អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើ​ធៀបនឹងឆ្នាំ២០២៤ ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម