សារព័ត៌មានបៃតងប៉ុស្តិ៍

បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥

10-មិនា-2026 - ម៉ោង 03:58:PM

 

 ដោយ៖ វិចិត្រ

 

បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមានជា១០០នាក់ បានរៀបចំកម្មវិធី អបអរទិវា អន្តរជាតិ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ«គាំពារសង្គមឆ្លើយតបនឹងវិបត្តិ សម្រាប់ស្ត្រី ក្នុងវិស័យកសិស្បៀង» នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានការសម្របសម្រួល និងគាំទ្រដោយសមាគម សហ គមន៍សម្ព័ន្ធ កសិករកម្ពុជា(CCFC)។

 

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលស្គាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ ស្ត្រីជនបទ ជម្រុញប្រព័ន្ធគាំពារសង្គមដែលមានបរិយាប័ន្ន និងការឆ្លើយតបនឹងវិបត្តិ និងការ ពង្រឹងសំឡេង និងសិទ្ធិអំណាចស្ត្រីក្នុងការសម្រេចចិត្ត។

 

តំណាងសហគមន៍ចង្គុំទី១ ក្នុងភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក យ៉ែម គង់ បានឱ្យដឹង បើទោះជាសង្គមជាតិមានវឌ្ឍនភាពយ៉ាងណាក្តី ក៏ប៉ុន្តែស្ត្រីនៅក្នុងសហគមន៍របស់ លោកមួយចំនួននៅតែជួបបញ្ហាសុខភាព ដោយសារតែកង្វះការយល់ដឹង និងកត្តាជីវភាពរស់ នៅប្រចាំថ្ងៃ។ លោកបានបន្ថែមថា បញ្ហាបំណុលគ្រួសារចេះតែកើនឡើង ទើបធ្វើឱ្យស្ត្រីមិន បានយកចិត្តទុកដាក់លើរឿងបញ្ហាសុខភាព ដោយពួកគាត់ខ្វល់តែពីរឿងរកលុយ ដើម្បីយក ដោះស្រាយបំណុល និងចិញ្ចឹមក្រពះប្រចាំថ្ងៃ។

 

លោក យ៉ែម គង់បានឱ្យដឹងដែរថា ក្រៅតែពីបញ្ហាខាងលើ ស្ត្រីនៅក្នុងសហគមន៍របស់លោក មួយចំនួនក៏នៅតែទទួលរងពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ទាំងអស់នេះគឺបណ្តាលមកពីកង្វះ ការអប់រំ និងចំណេះដឹងផ្សេងៗ។

 

ក្នុងនាមតំណាងសហគមន៍លោក បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ជួយបង្កើនការអប់រំដល់ ស្ត្រីនៅក្នុងសហគមន៍របស់លោកឱ្យបានយល់ដឹងបន្ថែមអំពីបញ្ហាសុខភាព និងស្នើដល់រដ្ឋាភិ បាលជួយផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅក្នុងសហ គមន៍ ដើម្បីពួកគាត់អាចមានលទ្ធភាពក្នុងការថែទាំ និងព្យាបាលសុខភាព៕

 

 

 

ព័ត៌មានទាក់ទង

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី ​របាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ត្រូវបានបង្ក្រាបក្នុងខេត្តកំពង់ធំ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល ចុះពិនិត្យពីសក្ដានុពលសហគមន៍នេសាទព្រែកខ្សាច់ ក្នុងខេត្តកោះកុង អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ពីការបិទ និងបើកការនេសាទដែលច្បាប់បានកំណត់ ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ២ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញនៅវិទ្យាស្ថាន RPITST នៅខេត្តតាកែវ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម