
ដោយ៖ សំនៀង
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) កំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ទីតាំងគម្រោង ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើទំនើបកម្មវិស្វកម្មធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ដែលជាសមិទ្ធផលក្រោមហិរញ្ញប្បទានសហ ប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ADB ក្នុងគោលដៅពង្រឹងសន្តិសុខទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលជូន ប្រជាកសិករ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ប្រព័ន្ធធារាសាស្ត្រទំនើបកម្មនេះ នឹងផ្តល់លទ្ធភាពខ្ពស់ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំ ដែលប្រជាកសិករអាចដាំដុះបានច្រើនដងក្នុងមួយឆ្នាំ។ ក្រៅពីការបម្រើឱ្យវិស័យកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក៏បានយកចិត្តទុកដាក់ខ្ពស់លើការ ជំរុញវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មផងដែរ។
សូមជម្រាបថា គម្រោង IAIP កំពីងពួយ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធាន ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕
ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ
21-ឧសភា-2026 - ម៉ោង 10:10:AM
21-ឧសភា-2026 - ម៉ោង 10:10:AM
20-ឧសភា-2026 - ម៉ោង 09:07:AM
12-ឧសភា-2026 - ម៉ោង 10:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា