សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ហៅតាប្រមឹក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។

24-មករា-2024 - ម៉ោង 11:18:AM

តាមប្រភពពត៌មានបានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ហៅតាប្រមឹក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។ កន្លងទៅ គណនីហ្វេសប៊ុនឈ្មោះ Chivann Pen ហៅតាប្រមឹក បានបង្ហោះសារលើកឡើងអំពីការកិបកេងប្រាក់ដោយ លោក ព្រាប កុល និង លោក យ៉ង់ សាំង កុមារ ហើយដែលព័ត៌មាននៃការលើកឡើងទាំងអស់​នោះត្រូវបានសាម៉ីខ្លួនទាំងពីរនាក់ បដិសេធ និងបញ្ជាក់ថាជាការប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលទាំងពីរនាក់។ សូមបញ្ជាក់ផងដែរថា លោក ព្រាប កុល និងលោក យ៉ង សាំងកុមារ សុទ្ធសឹងជាអតីតបុគ្គលល្បីៗ និងមានការទទួលស្គាល់ច្រើនក្នុងវិស័យអង្គការសង្គមស៊ីវិល ក្នុងរយៈកាលមុនពេលអ្នកទាំងពីរក្លាយជាសមាជិករាជរដ្ឋាភិបាល។ 

បន្ទាប់ពីការបង្ហោះសារក្នុងហ្វេសប៊ុករួចមក សារព័ត៌មានអន្តរជាតិជាខេមរៈភាសា និងសារព័ត៌មានដែលមាននិន្នាការនយោបាយផ្ទុយពីរាជរដ្ឋាភិបាលបានយកទៅចុះផ្សាយព្រោងព្រាត ជាហេតុធ្វើឱ្យឱ្យរឿងរ៉ាវកាន់តែផ្ទុះការចាប់អារម្មណ៍។

គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ហៅតាប្រមឹក ត្រូវបានសង្ស័យថាមានឈ្មោះពិតប្រាកដ ឈ្មោះ យ៉ង់ ប៉ាក់ ភេទប្រុស កើតឆ្នាំ១៩៨០ មុខរបរជា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន AGRIBEE (Cambodia) PLC។ ផ្អែកតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ មយូរា ទឹកកក បានឱ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចូលខ្លួន ដោយឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួន/ចាប់ខ្លួនឈ្មោះ យ៉ង់ ប៉ាក់ ភេទប្រុស កើតឆ្នាំ១៩៨០បញ្ចូនមកស្ថាប័នអយ្យការ។

អ្នកតាមដាននយោបាយ និងអ្នកដែលបានស្គាល់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen កំពុងតាមដានមើលការពិតលើបុគ្គលឈ្មោះ ឈ្មោះ យ៉ង់ ប៉ាក់ ថាពិតជាមានឈ្មោះពិតប្រាកដឈ្មោះ យ៉ង់ ប៉ាក់ ពិតប្រាកដ ឬយ៉ាងណា៕

 

ព័ត៌មានទាក់ទង

​មហា​សន្និ​បាត​របស់ ICAPPលើកទី១២បានចាប់ផ្ដើមហើយដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ព្រះមហាក្សត្រផ្ញើព្រះរាជសារឱ្យរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍប្រទេសជាតិ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាលកំពុងដំណើរការដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា នៅតែដំណើរការដូចដើម បើទោះជាគម្រោង CLV ត្រូវបញ្ចប់ក៏ដោយ អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលអះអាងថាគ្មានការកាត់ដីប្រទេសកម្ពុជាចំនួន៤ខេត្តឱ្យទៅប្រទេសវៀតណាមតាមរយៈ CLV DTA ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យបន្តលើកពីរបបខ្មែរក្រហមពីមួយជំនាន់ទៅមួយជំនាន់បើទោះជាត្រូវឈឺចាប់ក្តី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម