សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ព្រះមហាក្សត្រផ្ញើព្រះរាជសារឱ្យរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍប្រទេសជាតិ

31-តុលា-2024 - ម៉ោង 04:20:PM

អត្ថបទ៖យូ វាសនា

ក្នុងឱកាសបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ រដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤នេះ ព្រះករុណា ព្រះ​បាទ​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជាតិ។

ព្រះរាជសារបន្តថា រដ្ឋសភាបំពេញការងារយ៉ាងសកម្មដោយបានធ្វើការពិនិត្យ សិក្សា និងស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យយ៉ាងសស្រាក់សស្រាំ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភាផងដែរ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពសា្ថប័ន ដើម្បីឆ្លើយតបឱ្យបានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ចំណែករាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ត វាងវៃ និងមោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន។ ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបានសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីគោលនយោបាយ និងវិធានការគន្លឹះ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ព្រះករុណាជាអម្ចាស់បានស្នើស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀត សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និង សម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕

ព័ត៌មានទាក់ទង

​មហា​សន្និ​បាត​របស់ ICAPPលើកទី១២បានចាប់ផ្ដើមហើយដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ព្រះមហាក្សត្រផ្ញើព្រះរាជសារឱ្យរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍប្រទេសជាតិ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាលកំពុងដំណើរការដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា នៅតែដំណើរការដូចដើម បើទោះជាគម្រោង CLV ត្រូវបញ្ចប់ក៏ដោយ អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលអះអាងថាគ្មានការកាត់ដីប្រទេសកម្ពុជាចំនួន៤ខេត្តឱ្យទៅប្រទេសវៀតណាមតាមរយៈ CLV DTA ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យបន្តលើកពីរបបខ្មែរក្រហមពីមួយជំនាន់ទៅមួយជំនាន់បើទោះជាត្រូវឈឺចាប់ក្តី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម