សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យបន្តលើកពីរបបខ្មែរក្រហមពីមួយជំនាន់ទៅមួយជំនាន់បើទោះជាត្រូវឈឺចាប់ក្តី

20-ឧសភា-2024 - ម៉ោង 03:45:PM

អត្តបទ៖យូ វាសនា

ក្នុងការប្រារព្ធពិធី រំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែល​​​​ជារបបដ៏ឃោរឃៅ និងខ្មៅងងឹត នៅថ្ងៃទី២០​ ឧសភា នេះ សម្តេចបវរធិបតិ ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា កម្ពុជាត្រូវបន្តនិយាយពីរបបខ្មែរក្រហម ពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ។ ដែលនេះ គឺជាវិធីដ៏ មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពី បទពិសោធន៍របស់ពួកគេបានល្អបំផុត។ សម្ដេចធិបតីបន្ថែមថា  កំហុសអតីតកាល បានប្រាប់ឱ្យខ្មែរចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងក​​សាង​​សង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិ​បាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់​​គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា  ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេ​​រៀន​​ប្រវត្តិសាស្តនោះទេ ក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។

សម្តេចធិបតី ក៏លើកទឹកចិត្តឱ្យរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់ពីទុក្ខលំបាកក្នុងរបបអាវខ្មៅមួយនេះ តាម​​រយៈការសម្ដែងសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចលផងដែរ។

ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលកើតចេញពីរបបខ្មែរក្រហមនេះ ​សាលាក្តីខ្មែរ​ក្រហមត្រូវបានបង្កើត​​ឡើងដោយមាន​​ឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ វ ត ក ​ស្ថិត​​នៅក្នុង​ខណ្ឌពោធិ៍សែនជ័យ​រាជធានី​​ភ្នំពេញ។​

សាលាក្តីខ្មែរក្រហមដែលដំណើរការចម្រុះដោយកម្ពុជា និងអង្គការសហប្រជាជាតិអស់រយៈពេល១៦ឆ្នាំកន្លងទៅនេះ បានចាយលុយសរុបអស់ជាង ៣៣០លានដុល្លារ ដែលថវិកា១ផ្នែកធំគឺជា ជំនួយរបស់សហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត រួមនឹងថវិការបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ ក្នុងរយៈពេល១៦ឆ្នាំមកនេះ មេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហមមួយចំនួនត្រូវបានផ្ដន្ទាទោស ក្នុងនោះមាន កាំង ហ្គេចអ៊ាវ ហៅ ឌុច ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាអស់មួយជីវិតក្នុងសំណុំរឿង ០០១ និង  អៀង សារី អៀង ធីរិទ្ធ នួន ជា និង​​​ខៀវ សំផនក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាអស់មួយជីវិតក្នុងសំណុំរឿង ០០២ ៕

រូបភាព៖ បណ្ដាញសង្គម 

ព័ត៌មានទាក់ទង

​មហា​សន្និ​បាត​របស់ ICAPPលើកទី១២បានចាប់ផ្ដើមហើយដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ព្រះមហាក្សត្រផ្ញើព្រះរាជសារឱ្យរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍប្រទេសជាតិ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាលកំពុងដំណើរការដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា នៅតែដំណើរការដូចដើម បើទោះជាគម្រោង CLV ត្រូវបញ្ចប់ក៏ដោយ អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលអះអាងថាគ្មានការកាត់ដីប្រទេសកម្ពុជាចំនួន៤ខេត្តឱ្យទៅប្រទេសវៀតណាមតាមរយៈ CLV DTA ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យបន្តលើកពីរបបខ្មែរក្រហមពីមួយជំនាន់ទៅមួយជំនាន់បើទោះជាត្រូវឈឺចាប់ក្តី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម