សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា នៅតែដំណើរការដូចដើម បើទោះជាគម្រោង CLV ត្រូវបញ្ចប់ក៏ដោយ

24-កញ្ជា-2024 - ម៉ោង 05:27:AM

អត្ថបទ៖ សំនៀង

 

នៅក្នុងសារជាសំឡេងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បើទោះបីជាមានឬមិនមានកិច្ចសហប្រត្តិបត្រការ CLV-DTA ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍន៍នៅតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានារនូការការពារទឹកដី និងអធិបតីភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភាគឦសានផ្ទាល់តែម្ដង។ ហេតុដូច្នេះ ការបន្តគោលនយោបាយ និងការអនុវត្តភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែលគ្មានប្រែប្រួល ដែលរួមទាំងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍន៍ខេត្តនៅភូមិភាគឦសានក្នុងឆ្នាំ២០២៥ នៅតែរក្សាដដែល។

 

នៅក្នុងសារសម្លេងដដែល លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មច្ចដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិចាកប្រាក់ដោយស្មគ្រ័ចិត្តដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើកការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដែលគិតមកដល់ពេលនេះមានប្រមាណជា៧០ម៉ឺននាក់បានស្មគ្រ័ចិត្តចូលរួម និងគិតជាថវិកាប្រមាណជា២១លានដុល្លារអាមេរិក ដែលនឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន សម្ដេចក៏បានបញ្ជាក់ថា​ ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩៤ រវាងព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជិតខាងទាំង៣ ហើយរហូតមកដល់បច្ចុប្បន្នការកសាងសម្រេចបានប្រមាណជា១៣០០គីឡូម៉ែត្រ ដែលនៅសេសសល់ប្រមាណជាង១៣០០គីឡូម៉ែត្រទៀតដែលត្រូវសាងសង់បន្ត។

 

សម្ដេចបានបន្តថា ដោយសង្កេតឃើញចលនានៃការបរិច្ចាកថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដែលផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែននៅតែមានការចូលរួមជាហូហែរ ក្រុមការងារមូលនិធិនឹងបន្តទទួលយករហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ នៅពេលបិទបញ្ចប់ក្រុមការងារមូលនិធិនិងជំរាបជូននូវទិន្នន័យចុងក្រោយ រួមជាមួយនឹងថវិកាច្បាស់លាស់ក្នុងការប្រើប្រាស់មូលនិធិនេះ ដោយឈរលើគោលការតម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះផលដែរ ចំពោះការរៀបចំដំណើរទស្សនកិច្ចក្នុងខេត្តនៅភូមិភាគឦសាននៅរាល់ចុងសប្ដាហ៍ ចន្លោះពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ គឺនៅតែបន្តរក្សាដដែល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាការអភិវឌ្ឍជាក់ស្ដែងតាមបណ្ដោយព្រំដែនរបស់ប្រទេសកម្ពុជាយើង។

 

សូមបញ្ជាក់ថា ការលើកឡើងរបស់សម្ដេចបវរធិបតីនេះ ធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋមួយចំនួនបានចោទជាសំនួរក្រោយពី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ៕

ព័ត៌មានទាក់ទង

​មហា​សន្និ​បាត​របស់ ICAPPលើកទី១២បានចាប់ផ្ដើមហើយដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ព្រះមហាក្សត្រផ្ញើព្រះរាជសារឱ្យរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍប្រទេសជាតិ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាលកំពុងដំណើរការដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា នៅតែដំណើរការដូចដើម បើទោះជាគម្រោង CLV ត្រូវបញ្ចប់ក៏ដោយ អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលអះអាងថាគ្មានការកាត់ដីប្រទេសកម្ពុជាចំនួន៤ខេត្តឱ្យទៅប្រទេសវៀតណាមតាមរយៈ CLV DTA ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យបន្តលើកពីរបបខ្មែរក្រហមពីមួយជំនាន់ទៅមួយជំនាន់បើទោះជាត្រូវឈឺចាប់ក្តី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម