សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

28-មេសា-2025 - ម៉ោង 10:01:AM

 

អត្ថបទ៖ កែវ រតន

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របានឱ្យដឹងថា នៅវេលាម៉ោង ០៩ និង  ០០នាទី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥នេះ នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង ដឹក​​នាំ​​ដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ដឹកនាំកងនាវាសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង មាននាវិកសរុបចំនួន ២៦២ នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះគណៈប្រតិភូនាវាអញ្ជើញចូលជួបសំដែង​​ការគួរសមជាមួយ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិក​​កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រឱ្យដឹងទៀតថា លក្ខណៈបច្ចេកទេសនាវាទាំង៣រួមមាន៖ នាវាទីមួយឈ្មោះ REZKIY លេខ 343 មានទម្ងន់ផ្ទុក២,២៥០ តោន បណ្ដោយ១០៤,៥ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ ជម្រៅទឹក៧,៩៥ ម៉ែត្រ មាននាវឹកសរុបចំនួន ១០០ នាក់ មេបញ្ជាការនាវា គឺលោក វរនាវីឯក Evgenii KOVA LEV។ នាវាទីពីរឈ្មោះ HERO លេខ 339 ទម្ងន់ផ្ទុក ២,២៥០ តោន បណ្ដោយ ១០៤,៥ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ ជម្រៅទឹក ៧,៩៥ ម៉ែត្រ មាននាវឹកសរុបចំនួន១០០នាក់ មេបញ្ជាការនាវា គឺលោកវរនាវីឯក DMITRII GUNKO។ និងនាវាទីបីឈ្មោះ PECHENGA  មានទម្ងន់ផ្ទុក១២,៨៩១ តោន បណ្ដោយ១៣០ម៉ែត្រ ទទឹង២០ ម៉ែត្រ ជម្រៅទឹក៧,២ម៉ែត្រ មាននាវឹកសរុបចំនួន ៦២ នាក់ មេបញ្ជាការនាវា គឺលោក GONCHAR Aleksandr៕

ព័ត៌មានទាក់ទង

បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC) ​មហា​សន្និ​បាត​របស់ ICAPPលើកទី១២បានចាប់ផ្ដើមហើយដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម