ភ្នំពេញ្ញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកាសអន្តរក្រសួងស្ដីពី «ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ការងារ និងបុគ្គលស្វ័យនិយោជន៍» ដែលមានខ្លឹមសារសំខាន់ៗរួមមាន ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.សជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ និងបុគ្គលស្វ័យនិយោជន៍ ដែលរួមមានសហព័ទ្ធ និងកូនក្នុងបន្ទុក។ ភាគទាននៃរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលម្នាក់ៗ ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ និងបុគ្គលស្វ័យនិយោជន៍ ត្រូវកំណត់ស្មើនឹង២,៦% (ពីរក្បៀសប្រាំមួយភាគរយ) នៃប្រាក់ចំណូល ជាប់ភាគទានរបស់សាមីជន សម្រាប់តាវកាលិកកម្រិតទី១ ដែលបានចែងក្នុងចំណុចទី១ មាត្រា៩ នៃអនុក្រឹត្យ លេខ២៨០ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។ប្រាក់ចំណូលជាប់ភាគទានដូចមានចែងក្នុងវាក្យខណ្ឌទី១ នៃប្រការនេះ ត្រូវកំណត់ស្មើនឹង ៦០០ ០០០ (ប្រាំមួយរយពាន់)រៀល។ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ត្រូវដាក់ឱ្យអនុវត្ត និងបង់ភាគចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
គោលបំណងនៃកម្មវិធីនយោបាយនេះ គឺសំដៅលើកកម្ពស់កិច្ចគាំពារសង្គម។ កម្មវិធីនយោបាយនេះ គឺកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល "ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង" គឺជាកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ "ការអភិវឌ្ឍមូលធនមនុស្ស" ដែលផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី "មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់" ។
22-វិច្ឆិកា-2024 - ម៉ោង 11:28:AM
21-វិច្ឆិកា-2024 - ម៉ោង 09:10:AM
20-វិច្ឆិកា-2024 - ម៉ោង 01:33:PM
31-តុលា-2024 - ម៉ោង 04:20:PM