ភ្នំពេញ៖ បើយោងតាមសេចក្តីសម្រេចលេខ ១០០ សសរ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣កញ្ញា ឆ្នាំ២០២៣ មានខ្លឹមសារផ្ដល់ជូនភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចង់ប្រកបអាជីវកម្មនានាទាំងទីក្រុង និងជនបទដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ស្វ័យនិយោជន៍ ពុំចាំបាច់ស្នើសុំច្បាប់អនុញ្ញាតនៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៀតនោះទេ។ នៅក្នុងសេចក្ដីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ការប្រកបអាជីវកម្មរបស់ពលរដ្ឋដែលពុំចាំបាច់សុំការអនុញ្ញាត ឬបន្តសុពលភាពពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៀតនោះ មាន ៦ប្រភេទធំៗនៃអាជីវកម្មវិស័យប្បធម៌ និងវិចិត្រសិល្ប:ដែលប្រជាពលរដ្ឋកំពុងប្រកបដូចជាសិល្បៈសូនរូប ការលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរជាមួយគ្នាក៍បានរាប់បញ្ចូលសម្រាប់អ្នកប្រកបរបរកាត់សក់បុរស អ៊ុតសក់ លម្អក្រចក និងសម្អាងការតម្លៃក្រោម១០០០ដុល្លារ ឬ៤លានរៀលដោយពុំចាំបាច់សុំការអនុញ្ញាតពីរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះឡើយ។
សម្រាប់អាជីវកម្មវិស័យអប់រំ យុវជន និងកីឡាដែលប្រជាពលរដ្ឋប្រកបមុខរបរលក់សម្ភារកីឡាក៍ត្រូវបានលើកលែងផងដែរ មិនតែប៉ុណោះសេចក្ដីសម្រេចក៍បានធ្វើការលើកលែងរាល់អ្នកប្រកបមុខរបរអ្នកបើកភោជនីយដ្ឋាន ឬ អាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ ការចុះបញ្ជីលក់សិប្បកម្ម ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប រួមទាំងការដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ ការជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក លាងឡាន-ម៉ូតូ ផងដែរ។ ជាមួយគ្នានេះ ពលរដ្ឋអាចប្រកបរបរក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្មពាណិជ្ជកម្ម អាជីវកម្មលក់ ដុំ រាយ សម្ភារកសិកម្មដោយពុំចាំបាច់ទៅសុំលិខិតអនុញ្ញតពីការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះឡើយបន្ទាប់ពីប្រតិកម្មរបស់ប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមបានសម្ដែងក្ដីកង្វល់នៅពេលមានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុក ខណ្ឌ និងក្រុងនានាមួយបានចាប់ផ្ដើមធ្វើការផ្សព្វផ្សាយជម្រុញឲ្យប្រជាពលរដ្ឋ និងក្រុមពលរដ្ឋស្វ័យនិយជោន៍ទាំងអស់នេះធ្វើការចុះបញ្ជីធ្វើអាជីវកម្ម។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា(IDEA) ដែលជាសមាគមកំពុធ្វើការជាមួយអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី តាក់ស៊ី អាជីវករតូចតាច កម្មករភោជនីយដ្ឋានខ្នាតតូច អ្នកលក់ដូរតាមដងផ្លូវ កម្មករធ្វើការតាមផ្ទះ ដែលមានសមាជិកជាកម្មករប្រកបមុខរបរវិស័យក្រៅប្រព័ន្ធច្រើនជាងគេក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖សេចក្ដីសម្រេចផ្អាកនេះមានទាំងផលវិជ្ជមានការអន្តរាគមន៍នេះអាចជួយសម្រួលដល់ប្រាក់ចំណូល និងរដ្ឋបាលមិនស្មុកស្មាញសម្រាប់អ្នកប្រកបមុខរបរ ខខណ:ប្រជាពលរដ្ឋមិនចំណាយពេលវេលាក្នុងការចុះបញ្ជី និងចំណាយថ្លៃសេវាកម្ម ការបង់ពន្ធតាមច្បាប់តម្រូវ ឬកាត្វកិច្ចមួយចំនួនហើយពួកគាត់អាចការប្រកបមុខរបរតាមបែបធម្មជាតិ និងវប្បធម៌ហើយមិនសូវព្រួយបារម្មណ៍លើលក្ខណ្ឌរដ្ឋបាល និងចរចារតាមទំលាប់នៃមុខរបរផងដែរ។
លោកវន់ ពៅ បន្តទៀតថា សេចក្ដីសម្រេចក៍មានភាពអវិជ្ជាមានផងដែរសម្រាប់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធទៅថ្ងៃមុខដោយពួកគេ ការមិនចុះបញ្ជីមិនមានការទទួលស្គាល់ដោយផ្លូវច្បាប់ក្នុងការពារទីតាំង និងមុខរបរច្បាស់លាស់ ខណ:អ្នកប្រកបមុខរបរងាយបាត់បង់ទីតាំងដោយមានអ្នកដទៃផ្សេងទៀតមកដណ្ដើមប្រសិនភាគីអ្នកដទៃទៀតនោះបានចុះបញ្ជីមុន ឬប្ដឹងយកទីតាំងរបស់ពួកគេ មិនតែប៉ុណ្ណោះកម្មករវិស័យក្រៅប្រព័ន្ធបាត់បង់សិទ្ធិស្របច្បាប់ក្នុងការចរចាដោយឈរលើលក្ខណ្ឌច្បាប់ទទួលស្គាល់ជាតិ និងអន្តរជាតិ។ ក្រៅតែការប្រឈមបញ្ហាចំពោះមុខ និងអាចរងផលប៉ះពាល់ផងដែរព្រោះថា សេចក្ដីសម្រេចនេះក៍អាចបង្កើតឱកាសដល់ជនបរទេសអាចធ្វើការដណ្ដើមប្រកបមុខរបរនេះដោយងាយប្រសិនបើរដ្ឋាភិបាលមិនបានចេញគោលនយោបាយទប់ស្កាត់ ឬហាមឃាត់ ហើយអ្វីដែលរិតតែពិបាកក្នុងការស្នើសុំឲ្យមានការគាំពារនៅពេលមានការប្រកួតប្រជែងជាមួយទីភ្នាក់មុខរបរធំៗ និងមិនអាចផ្ទេរទីតាំងមុខរបរដល់សាច់ញាត្តិគ្រួសារ ឬអ្នកបន្តមុខរបរ ជាមួយរងផលវិបាកទៅថ្ងៃមុខផងដែរ ខណ:ពលរដ្ឋអាចរងការបណ្ថេញចេញពីទីតាំងប្រសិនករណីប្រើប្រាស់ទីសារធាណ:ដោយគ្មានសំណង ឬគោលនយោបាយដោះដូរ។
ប្រធានសមាគមរូបនេះក៍បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឲ្យគិតគូរផងដែរថា ដោយស្នើឲ្យរដ្ឋធ្វើការលើកទឹកចិត្តឲ្យមានការចុះបញ្ជីតាមគោលការណ៍ស្មគ្រ័ចិត្តជាលើកលែងការបង់ពន្ធប្រថាប់ត្រា ឬថ្លៃសេវាកម្ម ហើយធ្វើការរៀបចំចុះបញ្ជីបែបសាមញ្ញ និងមិនស្មុកស្មាញតាមរយ:រៀបចំឲ្យមានជនបង្គោល ឬចងក្រងជាក្រុមសម្រាប់ការចុះបញ្ជីជាមួយយន្តការអបរំដល់ប្រជាពលរដ្ឋអំពីសារសំខាន់ស្របច្បាប់នៃកាចុះបញ្ជី។
តាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ឆ្នាំ ២០២២ បានធ្វើការប៉ាន់ប្រមាណថា កម្មករនិយោជិតដល់ទៅ ៩៣% នៅកម្ពុជា គឺជាផ្នែកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានរួមចំណែកដ៍ធំធេងក្នុងការកសាងសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ពិសេសអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីឌ១៩ ទូទាំងប្រទេសកម្ពុជា។
22-វិច្ឆិកា-2024 - ម៉ោង 11:28:AM
21-វិច្ឆិកា-2024 - ម៉ោង 09:10:AM
20-វិច្ឆិកា-2024 - ម៉ោង 01:33:PM
31-តុលា-2024 - ម៉ោង 04:20:PM