
ដោយ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់រដ្ឋសភាកម្ពុជាបានឱ្យដឹងថា វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) និងការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃវេទិកា ASEAN-RAI នេះ សមាជិកសភាតំណាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន បានប្រកាសទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុលែងជាការគំរាមកំហែងនៅពេលអនាគតទៀតហើយ ប៉ុន្តែវាជាវិបត្តិចំពោះមុខរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ដែលទាមទារនូវកិច្ចសហការដោះស្រាយរួមគ្នាជាបន្ទាន់។
អង្គវេទិកាបានគូសបញ្ជាក់នូវដំណោះស្រាយយុទ្ធសាស្ត្រគន្លឹះ ដែលមិនអាចមើលរំលងបាន ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងការធានាសន្តិសុខស្បៀង រួមមាន៖ ការពង្រឹងអភិបាលកិច្ច និងតម្លាភាព៖ កសាងប្រព័ន្ធអភិបាលកិច្ចរឹងមាំ ធានាតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការវិនិយោគលើវិស័យកសិកម្ម។ ការអនុវត្តកសិកម្មបន្ស៊ំ (Climate-Smart Agriculture)៖ ជំរុញបច្ចេកទេស និងប្រព័ន្ធកសិកម្មដែលមានភាពធន់ អាចបត់បែន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ការដាក់ពង្រាយបច្ចេកវិទ្យាទំនើប៖ ប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងការពារធនធានបរិស្ថាន។
រដ្ឋសភាបន្តថា កិច្ចពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកជំនាញក្នុងវេទិការយៈពេលពីរថ្ងៃនេះ (២៥-២៦ ខែសីហា) ត្រូវបានរំពឹងថានឹងផ្តល់នូវធាតុចូលថ្មីៗយ៉ាងសំខាន់ ផ្សារភ្ជាប់នឹងឆន្ទៈនយោបាយច្បាស់លាស់ ក្រោមបេសកកម្មរួមមួយ គឺធានាឱ្យការវិនិយោគកសិកម្មផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពកសិករ បង្កើតការងារ និងកសាងប្រព័ន្ធស្បៀងអាហារតំបន់មួយដែលមានចីរភាព និងសមត្ថភាពទ្រទ្រង់បានយូរអង្វែង៕






រូបភាព៖ រដ្ឋសភា
រដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឱ្យកម្ពុជា–ថៃ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
កម្ពុជាតវ៉ាចំពោះថៃ ជុំវិញការសាងសង់ផ្លូវ និងលេណដ្ឋានយោធាតាមព្រំដែន
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ
ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពាវនាវឱ្យជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព
ស្ថានទូតអាមេរិករំលឹកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈអ្នកជំនាញ UN ចុះវាយតម្លៃផលប៉ះពាល់ជម្លោះព្រំដែន
មន្ត្រីកម្ពុជាអះអាងថា តំបន់អានសេះស្ថិតទាំងស្រុងក្នុងទឹកដីកម្ពុជា
កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ
22 ម៉ោងមុន
22-សីហា-2026 - ម៉ោង 11:52:AM
03-សីហា-2026 - ម៉ោង 12:32:PM
02-សីហា-2026 - ម៉ោង 04:24:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា