
ដោយ៖សំនៀង
ប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងដីឡូត៍ និងផ្ទះល្វែងផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមាណជាង១០០នាក់ បានមកប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយលើកបដា និងបិទផ្លូវនៅចំណុចខាងមុខក្រសួងដែនដី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ម៉ោង៩:០០នាទីព្រឹក នៅចំនុចក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅផ្លូវរុក្ខវិថីអង្គរ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការធ្វើកូដកម្ម និងបិទផ្លូវពីសំណាក់ប្រជាពលរដ្ឋរងគ្រោះនេះធ្វើឡើងក្នុងគោលបំណងស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងដែនដីជួយពន្លឿនការដោះស្រាយជូនពួកគាត់ និងទាមទារឱ្យឈ្មោះឡេង ណាវ៉ាត្រា ម្ចាស់បុរីកំណត់ពេលវេលាច្បាស់លាស់ជាលាយលក្ខណ៍អក្សរ ទៅលើលក្ខខណ្ឌចំនួន៥ចំណុច ដោយទី១ ចាប់ផ្ដើមការបុកគ្រឹះ ទី២ចាប់ផ្ដើមការសាងសង់ ទី៣បញ្ចប់ការសាងសង់ទាំងមូលនៅក្នុងប្លុកC E1RA ក្នុងឆ្នាំ ២០២៦ ជាកំហិត ទី៤ប្រគល់ផ្ទះជូន អតិថិជន ប្លុកC E1RA ក្នុងឆ្នាំ ២០២៦ ជាកំហិត និងទី៥ សងលុយជូនដល់ពួកគាត់វិញ៕



ដីសម្បទានសង្គមកិច្ច នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជនបទ
ពលរដ្ឋរងបញ្ហាដីធ្លីនៅខេត្តកោះកុង បន្តស្នើអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លី
វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
03-សីហា-2026 - ម៉ោង 02:12:PM
01-មិថុនា-2026 - ម៉ោង 02:52:PM
28-ឧសភា-2026 - ម៉ោង 06:59:AM
21-ឧសភា-2026 - ម៉ោង 11:37:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា