
ដោយ៖ វិចិត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។
ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី នោះទេ ប៉ុន្តែនឹងរងឥទ្ធិពលប្រយោលពីប្រព័ន្ធខ្យល់មូសុងនិរតី ដែលបង្កើនលទ្ធភាពកើតមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតំបន់មួយចំនួនទូទាំងប្រទេស។
តាមការព្យាករ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ តំបន់វាលទំនាបនឹងមានសីតុណ្ហភាពចន្លោះពី ២៥ ដល់ ៣៦អង្សាសេ ដោយខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ៦០ភាគរយនៃផ្ទៃដី។
សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពស្ថិតនៅចន្លោះពី ២៤ ដល់ ៣៥អង្សាសេ ខណៈខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ គ្របដណ្តប់ប្រមាណ៥០ភាគរយនៃផ្ទៃដី។
ចំណែកតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ នឹងមានសីតុណ្ហភាពចន្លោះពី ២៥ ដល់ ៣៥អង្សាសេ និងអាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ៥០ភាគរយនៃផ្ទៃដី។ រីឯរលកសមុទ្រ មានកម្ពស់ជាមធ្យមពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងអំឡុងពេលខាងមុខ៕
កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ
ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់
បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹកចេញដោយខុសច្បាប់
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
10-សីហា-2026 - ម៉ោង 02:21:PM
05-សីហា-2026 - ម៉ោង 11:16:AM
29-កក្តដា-2026 - ម៉ោង 12:27:PM
28-កក្តដា-2026 - ម៉ោង 12:39:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា